ឥណ្ឌា អះអាងពីការចុះកិច្ចព្រមព្រៀងមីស៉ីល BrahMos ជាមួយវៀតណាម
30-05-2026 23:06
(ញូវដេលី)៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajesh Kumar Singh បាននិយាយនាសៅរ៍ ទី៣០ ខែឧសភា ឆ្នា២០២៦ ថាប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម ដេីម្បីផ្គត់ផ្គង់មីស៉ីល BrahMos ដែលអភិវឌ្ឍរួមគ្នាជាមួយរុស្ស៉ី ហើយកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយសម្រាប់កិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសឥណ្ឌូនេស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយមិនផ្តល់ព័ត៌មានលម្អិត នៅឯកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី Shangri-La លោក Singh និយាយថាឥណ្ឌាមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះប្រទេសអាស៊ាន។
តាមសេចក្តីរាយការណ៍ពីមុនរបស់ Reuters កិច្ចព្រមព្រៀងជាមួយវៀតណាមអាចមានតម្លៃប្រហែល ៦០ពាន់លានរូពី ឬ ៦២៩លានដុល្លារ រួមទាំងការបណ្តុះបណ្តាល និងការគាំទ្រផ្នែកដឹកជញ្ជូន។
ឥណ្ឌាដែលបាននិងកំពុងកសាងផលិតកម្មអាវុធសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ បានលក់មីស៉ីលល្បឿនលឿនជាងសំឡេងប្រភេទនេះទៅឱ្យហ្វីលីពីនរួច ហើយ៕




