* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិន រិះគន់ទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភានៃប្រទេសឆែក ទៅកាន់កោះតៃវ៉ាន់ (Video inside)

01-06-2026 16:13

(ប៉េកាំង)៖ ប្រទេសចិន បានសម្តែងការរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់ លោក Milos Vystrcil ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក ទៅកាន់កោះតៃវ៉ាន់ ដោយនិយាយថាវាមិនស្របតាមគោលជំហរ របស់រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបកណ្តាលមួយនេះ ហើយថាវាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦។

ស្ថានទូតចិនប្រចាំរដ្ឋធានីប្រាក នៃប្រទេសឆែក បានលើកឡើងថា «ភាគីចិនជំរុញឱ្យសាធារណរដ្ឋឆែក គោរពឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ ហើយចាត់វិធានការប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ ដើម្បីលុបបំបាត់ផលវិបាកអវិជ្ជមាន និងការពារក្របខ័ណ្ឌរួមសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន និងឆែក»។

លោក Vystrcil មកពីគណបក្សប្រឆាំង ODS កំពុងដឹកនាំគណៈប្រតិភូធុរកិច្ចមួយក្រុម ធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ហើយគ្រោងជួបមេដឹកនាំ លោក Lai Ching-te រួមជាមួយមន្ត្រី និងក្រុមហ៊ុនដទៃទៀត។ នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis មកពីគណបក្ស ANO កាន់អំណាចដឹកនាំរដ្ឋាភិបាលចម្រុះ បានរិះគន់ទស្សនកិច្ចនេះ ហើយថារដ្ឋាភិបាលមិនបានផ្តល់ឱ្យ លោក Vystrcil នូវយន្តហោះរដ្ឋសម្រាប់ធ្វើដំណើរឡើយ៕