* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ តើចិនផ្ដល់ដង្ហើមឱ្យសេដ្ឋកិច្ចកូរ៉េខាងជើង ដោយរបៀបណា?

02-06-2026 23:04

(បែរឡាំង)៖ កូរ៉េខាងជើងជាប្រទេសមួយដែលមានប្រព័ន្ធសេដ្ឋកិច្ចចម្លែកខុសគេនៅលើពិភពលោក។ បើទោះជាស្ថិតនៅក្នុងចំណោមប្រទេសចំនួន ៩គត់ដែលមានអាវុធនុយក្លេអ៊ែរក៏ពិតមែន តែផលិតផលក្នុងស្រុកសរុប ឬ GDP របស់កូរ៉េខាងជើង កាលពីឆ្នាំ២០២៤ មានត្រឹមតែ ២៦.៦ពាន់លានដុល្លារប៉ុណ្ណោះ។ តួលេខនេះតិចជាង ៧០ដងបើធៀបទៅនឹង GDP របស់កូរ៉េខាងត្បូង ដែលមានរហូតដល់ទៅ ១.៨៦ទ្រីលានដុល្លារ និងស្មើប្រហែល១ភាគ៥តែប៉ុណ្ណោះ បើធៀបទៅនឹងចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនកំពូលៗនៅលើពិភពលោកដូចជា NVIDIA។

ដោយសារតែមានសេដ្ឋកិច្ចបែបផែនការ និងគ្រប់គ្រងដោយរដ្ឋ សេដ្ឋកិច្ចកូរ៉េខាងជើងពឹងផ្អែកជាអាទិភាពលើផលិតផលក្នុងស្រុក និងមិនពឹងផ្អែកខ្លាំងលើទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ដូចជា បណ្ដាប្រទេសទីផ្សារសេរីដទៃទៀតនោះទេ ហើយមានផ្នែកធំដោយសារតែកូរ៉េខាងជើងជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០១៧ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ។ តាមធនាគារពិភពលោក World Bank ការនាំចូល និងនាំចេញសរុបរបស់កូរ៉េខាងជើងបានចូលរួមចំណែកតិចតួចបំផុត​នៃ GDP ផ្ទុយពីកូរ៉េខាងត្បូងដែលការធ្វើ ពាណិជ្ជកម្មអន្តរជាតិចូលរួមចំណែកដល់ទៅ ៨០ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន។ ដូច្នេះតើសេដ្ឋកិច្ចកូរ៉េខាងជើងនៅតែបន្តមានដង្ហើមដកដោយរបៀបណា?

*​ តើចិនមានសារៈសំខាន់ដូចម្ដេចចំពោះសេដ្ឋកិច្ចកូរ៉េខាងជើង?
ចិនត្រូវបានគេដឹងថាបានដើរតួនាទីស្ទើរតែផ្ដាច់មុខនៅក្នុងការធ្វើពាណិជ្ជកម្មរបស់កូរ៉េខាងជើង។ បើតាមវិទ្យាស្ថានស្រាវជ្រាវមានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន The National Committee on North Korea ទីក្រុងព្យុងយ៉ាងពឹងផ្អែកលើចិនដល់ទៅ ៩៥ភាគរយក្នុងការធ្វើពាណិជ្ជកម្ម និង៨៥ភាគរយនៃការនាំចេញសរុបរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ការនាំចូលផលិតផលស្ទើរតែ ទាំងអស់របស់កូរ៉េខាងជើងមានប្រភពមកពីចិន។ កាលពីឆ្នាំ២០២៤ ការនាំចូលដោយស្របច្បាប់របស់កូរ៉េខាងជើងមានតម្លៃត្រឹមតែ ២.៣៣ពាន់លានដុល្លារដែលនេះជាទំហំតូចបំផុត បើធៀបទៅនឹងស្ដង់ដារសកល។ ម្យ៉ាងវិញទៀត ដោយមិនមានរោងចក្រផលិតប្រេងក្នុងស្រុក កូរ៉េខាងជើងបាននាំចូលប្រេង និងឥន្ធនៈដទៃទៀតពីចិនដើម្បីបន្តដំណើរការសេដ្ឋកិច្ចរបស់ខ្លួន រួមជាមួយចំណីអាហារ វាយណភណ្ឌ គ្រឿងម៉ាស៊ីន អេឡិចត្រូនិក និងយានយន្ត។

ការពឹងផ្អែកបែបនេះបានធ្វើឱ្យចិនមានឥទ្ធិពលសេដ្ឋកិច្ចយ៉ាងធំលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ សេចក្ដីរាយការណ៍ជាច្រើនថ្មីៗនេះបានឱ្យដឹងថាលោកប្រធានាធិបតិអាមេរិក ដូណាល់ ត្រាំ បាន និងកំពុងព្យាយាមខ្ចីឥទ្ធិពលសេដ្ឋកិច្ចចិនដើម្បីបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើងត្រឡប់មកតុចរចាឡើងវិញពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជីនពីង មានគម្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងក្នុងពេលឆាប់ៗ ខណៈលោកជាមនុស្សតែម្នាក់គត់ដែលអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាស្ពានទំនាក់ទំនងរវាងលោក ត្រាំ និងលោក គីម។ ប៉ុន្តែខាងទីក្រុងប៉េកាំងមិនទាន់ទទួលស្គាល់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នោះទេ។

* តើទំនិញអ្វីខ្លះដែលកូរ៉េខាងជើងអាចនាំចេញទៅក្រៅប្រទេស?
ការនាំចេញដោយស្របច្បាប់របស់ប្រទេសឯកោដូចជាកូរ៉េខាងជើងក៏មានទំហំតូចខ្លាំងណាស់ដែរ។ បើតាមទីភ្នាក់ងារ Korea Trade-Investment Promotion Agency (KOTRA) ការនាំចេញរបស់កូរ៉េខាងជើងមានទំហំ ៣៦០លានដុល្លារក្នុងឆ្នាំ២០២៤។ ក្នុងនោះទំនិញដែលកូរ៉េខាងជើងលក់ដាច់បំផុត គឺសក់ក្លែងក្លាយ ឬសក់ពាក់ដែលចូលរួមចំណែក ៤០ភាគរយ នៃការនាំចេញចម្បងរបស់កូរ៉េខាងជើងទៅកាន់ចិន ដែលជាអ្នកនាំចេញបន្តទំនិញនេះទៅកាន់ប្រទេសដទៃទៀត។ កូរ៉េខាងជើងបានងាកទៅរកការនាំចេញសក់ក្លែងក្លាយ ឬសក់ពាក់ដើម្បីរក ចំណូលពីបរទេស បន្ទាប់ពីទណ្ឌកម្មបានរាំងខ្ទប់មិនឱ្យកូរ៉េខាងជើងនាំចេញទំនិញសំខាន់ៗដូចជាធ្យូងថ្ម និងរ៉ែ ខណៈសក់កែ្លងក្លាយមិនជាប់បម្រាមដោយផ្ទាល់នោះទេ។ ចំណែក ការនាំចេញ លោហៈដូចជា tungsten និងលោហៈមួយចំនួនទៀត រួមទាំងត្រីបង្កក ដែក និងគ្រឿងបង្គំនាឡិកាចូលរួមចំណែកមិនដល់ ១០ភាគរយទេនៃការនាំចេញរបស់កូរ៉េខាងជើង។

វិទ្យាស្ថាន Korea Economic Institute of America បានវាយតម្លៃថាចាប់តាំងពីជាប់ទណ្ឌកម្មមក កូរ៉េខាងជើងបានខាតបង់ ២.២ពាន់លានដុល្លារក្នុងមួយឆ្នាំៗនៃចំណូលដែលបានមកពីការនាំចេញ។

* តើកូរ៉េខាងជើងមានវិធីផ្សេងទៀតអ្វីខ្លះដើម្បីរកលុយ?
ក្រៅពីតែការនាំចេញបន្តិចបន្តួច កូរ៉េខាងជើងអាចរកចំណូលបានតាមរយៈការបញ្ជូនពលកររាប់សែននាក់ទៅធ្វើការនៅបរទេស តួយ៉ាងដូចជានៅរុស្ស៉ី និងចិន ក្នុងវិស័យសំណង់ កាប់ឈើ រោងចក្រ និងនេសាទ។ តែការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសនេះត្រូវបានក្រុមអង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិចោទប្រកាន់ថាធ្វើឡើងក្រោមទម្រង់នៃការធ្វើការដោយ ការបង្ខិតបង្ខំ។ បើតាមក្រុមអ្នកជំនាញ UN​ កូរ៉េខាងជើងអាចរកចំណូលបានជាងកន្លះពាន់លានដុល្លារជារៀងរាល់ឆ្នាំ ពីប្រាក់ដែលពលករកូរ៉េខាងជើងផ្ញើត្រឡប់ទៅស្រុកកំណើតវិញ។

កូរ៉េខាងជើងក៏មានអ្នកជំនាញកុំព្យូរទ័រាប់ពាន់នាក់ដែលកំពុងធ្វើការពីចម្ងាយឱ្យបណ្ដាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប តាមរយៈការបន្លំខ្លួនជា អ្នកធ្វើការក្រៅម៉ោងស្របច្បាប់ ដោយក្លែងបន្លំអត្តសញ្ញាណពិតប្រាកដ។ ក្រុមអ្នកជំនាញកុំព្យូរទ័រកូរ៉េខាងជើងទាំងនោះទទួលបានប្រាក់ខែខ្ពស់ ហើយប្រាក់ខែរបស់ពួកគេមួយផ្នែកធំត្រូវបានផ្ញើត្រឡប់ទៅចូលហោប៉ាវរដ្ឋាភិបាលកូរ៉េខាងជើងវិញ។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានឱ្យដឹងថាកាលពីឆ្នាំ២០២៤ ប្រាក់ផ្ញើត្រឡប់ទៅស្រុកកំណើតវិញដើម្បីបង្ហាញភក្តីភាពចំពោះរបបដឹកនាំទីក្រុងព្យុងយ៉ាងមានទំហំដល់ទៅ ៨០០លានដុល្លារដែលបានក្លាយជាចំណូលរបស់រដ្ឋ។

ក្រៅពីនេះកូរ៉េខាងជើងក៏រងការចោទប្រកាន់ផងដែរថាបានធ្វើប្រតិបត្តិការបណ្ដាញក្រុម Hackers។ កាលពីឆ្នាំ២០២៥ ក្រុម Hackers​ កូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានលួចយកប្រាក់ ២.០២ពាន់លានដុល្លារក្នុងវិស័យរូបិយបណ្ណគ្រីបតូ (cryptocurrency)។ ប៉ុន្តែ ចំណូលដែលកូរ៉េខាងជើងរកបានច្រើនបំផុត នោះគឺមានប្រភពមកពីសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ីដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើង។ តាមវិទ្យាស្ថាន Institute for National Security Strategy របស់កូរ៉េខាងត្បូង កូរ៉េខាងជើងបានផ្គត់ផ្គង់ឱ្យរុស្ស៉ីនូវគ្រាប់កាំភ្លើងធំ រ៉ុក្កែត និងមីស៊ីលបាលិស្ទីគរាប់លានគ្រាប់ គិតជាទឹកប្រាក់ចន្លោះពី ៧ពាន់លានដុល្លារ ដល់១៣.៨ពាន់លានដុល្លារគិតចាប់តាំងពីឆ្នាំ២០២៣មក។

ចំណូលទាំងនេះបើតាមវិទ្យាស្ថានកូរ៉េខាងត្បូងដដែល ត្រូវបានយកទៅប្រើប្រាស់ក្នុងពន្លឿនការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង រួមទាំងទិញប្រេង និងស្បៀងអាហារបន្ថែមពីចិន៕