កូវ៉ែត បិទដែនអាកាស និងមានមនុស្សម្នាក់ស្លាប់ ក្រោយការវាយប្រហារថ្មីរបស់អ៉ីរ៉ង់
03-06-2026 16:41
(កូវ៉ែត)៖ ក្រសួងការបរទេសនៃប្រទេសកូវ៉ែត បានប្រកាសថា ការវាយប្រហាររបស់អ៉ីរ៉ង់លើអាកាសយានដ្ឋានអន្តរជាតិ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួសដល់អ្នកដទៃ នាថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងខូចខាតសម្ភារបរិក្ខារសំខាន់ៗ រួមទាំងបេសកកម្មការទូតផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អាជ្ញាធរអាកាសចរណ៍ស៉ីវិលប្រទេសកូវ៉ែត បានឱ្យដឹងថា យន្តហោះដ្រូន និងមីស៉ីលរបស់អ៉ីរ៉ង់ វាយប្រហារអគារ T1 នៅអាកាសយានដ្ឋានអន្តរជាតិកូវ៉ែត បណ្តាលឱ្យមានអ្នករបួស និងរងការខូចខាតយ៉ាងដំណំ។ ដំបូងឡើយជើងហោះហើរទាំងអស់ត្រូវផ្អាក ប៉ុន្តែក្រោយមកបានបើកឡើងវិញ៕




