* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ» ជាដើម​ចាក់​ផ្សាយ​នៅប្រទេសឡាវ

03-06-2026 18:02

(ប៉េកាំង)៖ ថ្ងៃទី ២ ខែ​មិថុនា តាម​ម៉ោង​ក្នុង​តំបន់​ ពិធី​សម្ពោធការចាក់ផ្សាយភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើមនៅប្រទេសឡាវ ដែលសហការ​​រៀបចំដោយ​អគ្គស្ថានីយ​​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ និង​ក្រសួងឃោសនាការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជន​បដិវត្តន៍ឡាវ បាន​បើក​ធ្វើ​នៅក្រុងវៀងចន្ទន៍ ។ លោក Thongloun Sisoulith អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សប្រជាជ​ន​បដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បាន​ផ្ញើសារលិខិត​អបអរសាទរចំពោះការ​ចាក់​ផ្សាយ​ភាពយន្តឯកសារលើកនេះ ។
‎
ថ្លែង​ក្នុ​ងសារលិខិត​ លោក Thongloun Sisoulith បាន​លើក​ឡើង​ថា ភាពយន្តឯកសារចិន​ដូ​ចជា​រឿង «អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម បាន​បង្កប់​នូវទស្សនវិជ្ជា​និង​ពុទ្ធិចិន​ ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​ឬសគល់​ជនជាតិ​ និង​កម្លាំង​ចលករ​មិនចេះរីង​ស្ងួ​តនៃ​អរិយធម៌ចិន​ ។ ការ​ចាក់ផ្សាយ​ភាពយន្ត​ឯកសារ​ទាំង​នេះ គឺជា​ឱកាស​ល្អ​​​សម្រាប់​ប្រទេស​ឡាវរៀនសូត្រ​ ពីបទពិសោធទាំង​នេះ ដើម្បី​អភិរក្ស​និងផ្សព្វផ្សាយ​វប្បធម៌​ជនជាតិ​ដ៏​ពិសេសរបស់​ឡាវ ក៏ដូច​ជា​ជំរុញ​ការ​កសាង​បុព្វហេតុ​សង្គម​និយម​របស់ប្រទេស​ឡាវ ។
‎
ថ្លែង​ក្នុង​សន្ទរកថា​តាមប្រព័ន្ធវីដេអូ លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន​លើក​ឡើង​ថា ឆ្នាំ​នេះជា​ខួប​ទី ៦៥​ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ចិននិង​ឡាវ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិ​ន​ បានសម្រិត​សម្រាំង​​ភាពយន្ត​ឯកសារបីរឿង ដូច​ជា​រឿង«អ្នកអភិរក្សបេតិកភណ្ឌ»ជាដើម​​ ដើម្បី​បើក​បង្អួច​មួយ​សម្រាប់​ឱ្យ​ប្រជាជន​ឡាវ ​យល់​ដឹង​ពី​គំនិត​អភិបាល​កិច្ច​របស់​លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​ ក៏ដូចជា​ស្វែងយល់​ឱ្យ​បាន​កាន់តែច្រើន​ពី ​​ភាពទាក់ទាញ​ដ៏ពិសេស​របស់ចិន​ក្នុង​យុគសម័យថ្មី ។ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍មជ្ឈិម​ចិ​នមានឆន្ទៈរៀនសូត្របទពិសោធទៅវិញទៅមក ​ជា​​មួយ​មិត្តភក្តិគ្រប់​មជ្ឈដ្ឋាន​របស់​ឡាវ ក្នុង​ន័យ​ពួតដៃគ្នា ដើម្បី​រួម​ចំណែក​ក្នុង​ការ​កសាង​សហគមន៍ជោគវាសនារួម​​រវាង​ចិន​និង​ឡាវ​ដែល​ប្រក​បដោយ​ស្តង់ដារខ្ពស់ គុណភាពខ្ពស់​និង​កម្រិត​ខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន