* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិក និងកូរ៉េខាងត្បូង ជួបពិភាក្សាពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ក្នុងកិច្ចប្រជុំសន្តិសុខ (Video inside)

03-06-2026 19:09

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ ក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពរួម ដែលត្រូវបានឯកភាពដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សាដែលធ្វើឡើងកាលពីថ្ងៃអង្គារ និងថ្ងៃពុធនេះ ផ្តោតសំខាន់លើការទាមទាររបស់ទីក្រុងសេអ៊ូល ក្នុងការសុំសិទ្ធិពង្រីកការចម្រាញ់អ៊ុយរ៉ាញ៉ូម និងការកែច្នៃឥន្ធនៈនុយក្លេអ៊ែរឡើងវិញ ដើម្បីគាំទ្រដល់ផែនការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ការពិភាក្សាពីសិទ្ធិចម្រាញ់ និងកែច្នៃអ៊ុយរ៉ាញ៉ូម គឺធ្វើឡើងក្នុងគោលបំណងស៊ីវិល និងពាណិជ្ជកម្មសុទ្ធសាធ ដោយតម្រូវឱ្យមានការកែប្រែកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលមានស្រាប់។ ផ្ទុយទៅវិញ គម្រោងសាងសង់នាវាមុជទឹកនុយក្លេអ៊ែរ នឹងតម្រូវឱ្យមានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយទៀត ស្របតាមច្បាប់ថាមពលរបស់សហរដ្ឋអាមេរិក ដោយសារវាពាក់ព័ន្ធនឹងការប្រើប្រាស់សម្ភារៈនុយក្លេអ៊ែរក្នុងវិស័យយោធា។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានបង្ហាញការគាំទ្រដល់ដំណើរការចម្រាញ់អ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងសន្តិភាពរបស់កូរ៉េខាងត្បូង ព្រមទាំងបានយល់ព្រមឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។​ បច្ចុប្បន្ន កូរ៉េខាងត្បូងមានគោលដៅដាក់ឱ្យដំណើរការនាវាមុជទឹកនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតទាប និងសាងសង់នៅក្នុងស្រុកផ្ទាល់៕