សមាជិកនាវិក ៣នាក់ស្លាប់ ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអង់គ្លេស

03-06-2026 22:35

(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃពុធថា សមាជិកនាវិកនៃកងទ័ពជើងទឹកអង់គ្លេសចំនួន ៣នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយកន្លែង នៅតំបន់ភាគនិរតីនៃប្រទេសអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យកងទ័ពជើងទឹកបានថ្លែងការណ៍ថា ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅវេលាម៉ោងជិត ៤ព្រឹក ថ្ងៃពុធ ទី០៣ ខែមិថុនា (ពេលវេលាក្នុងតំបន់) នៅក្បែរតំបន់ស៊ូរតុន (Sourton) ស្រុកដេវ៉ុន (Devon)។ បច្ចុប្បន្ន អាជ្ញាធរអង់គ្លេសកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនេះ៕