សហរដ្ឋអាមេរិក បន្តសម្លាប់មនុស្ស ២នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន (Video inside)
04-06-2026 10:06
(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីយោធាអាមេរិកបាននិយាយថាបុរស ២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើទូកមួយគ្រឿងសង្ស័យដឹកគ្រឿងញៀន នៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងកើត កាលពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ហៅកាត់ថា SOUTHCOM បានគូសបញ្ជាក់ដូច្នេះថា «បុរស២នាក់ដែលជា ភេរវករគ្រឿងញៀនត្រូវបានសម្លាប់អំឡុងប្រតិបត្តិការដែលកំណត់គោលដៅលើប្រតិបត្តិការរត់ពន្ធគ្រឿងញៀន»។
នេះជាការវាយប្រហារលើចុងក្រោយបំផុតមួយរបស់យោធាអាមេរិក នៅក្រោមប្រតិបត្តិការឈ្មោះ Southern Spear ដែលបានសម្លាប់មនុស្សយ៉ាងហោច ២០៣នាក់ ទាំងនៅក្នុង តំបន់សមុទ្រ Caribbean និងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក។ ក្រុមអ្នកជំនាញផ្នែកច្បាប់ និងអង្គការសិទ្ធិមនុស្សអន្តរជាតិនានាបាននិយាយថា ការវាយប្រហាររបស់យោធាអាមេរិកគឺជាទង្វើសម្លាប់មនុស្សដោយខុសច្បាប់ក្រៅប្រព័ន្ធតុលាការ ដោយសារតែការវាយប្រហារទាំងនោះមានគោលដៅលើជនស៊ីវិលដែលមិនបានបង្ក ការគំរាមកំហែងភ្លាមៗចំពោះសហរដ្ឋអាមេរិក៕




