* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូង និងចិន ព្រមព្រៀងបង្កើនជើងហោះហើរ លើកដំបូងក្នុងរយៈពេល ៧ឆ្នាំ (Video inside)

04-06-2026 11:04

(សេអ៊ូល)៖ ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ថាកូរ៉េខាងត្បូង និងចិនបានព្រមព្រៀងគ្នា ក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមព្រៀងដែលសម្រេចបានក្នុងកិច្ចពិភាក្សាផ្នែកអាកាសចរណ៍ទ្វេភាគី នៅទីក្រុងសេអ៊ូលសប្តាហ៍នេះ នឹងបង្កើនចំនួនជើងហោះហើរដឹកអ្នកដំណើរប្រចាំសប្តាហ៍ ដែលពីមុនមាន ៦០៨ជើង ឱ្យដល់ចំនួន ៦៦៤ជើង រីឯជើងហោះហើរដឹកទំនិញប្រចាំសប្តាហ៍ ដែលពីមុនមាន ៥៤ជើង នឹងកើនដល់ ៦៨ជើង។

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា ការបន្ថែមជើងហោះហើរមាននៅលើផ្លូវដែលមានតម្រូវការខ្ពស់ ដូចជាពីទីក្រុង Incheon ទៅកាន់ទីក្រុង Shanghai និងពីទីក្រុង Incheon ទៅកាន់ទីក្រុង Guangzhou។ ក្រៅពីនេះ ក៏មានជើងហោះហើរពីអាកាសយានដ្ឋានក្នុងតំបន់របស់កូរ៉េខាងត្បូង រួមទាំងទីក្រុង Busan និង Cheongju ទៅកាន់ទីក្រុងចំនួន១០ របស់ចិន ដូចជា Guangzhou, Chengdu, Shenzhen, Chongqing និង Xian ផងដែរ។

គួរបញ្ជាក់ថា ចរាចរណ៍ដឹកអ្នកដំណើរផ្លូវអាកាសរវាងកូរ៉េខាងត្បូង និងចិន នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ បានឈានដល់ប្រហែល ៤.៣៩លាននាក់៕