* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនដាក់បម្រាមលើក្រុមតំណាងរាស្រ្តនូវែលសេឡង់ ដោយសារជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ (Video inside)

04-06-2026 15:30

(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ ចិនបាននិយាយថា ខ្លួនបានដាក់បម្រាមធ្វើដំណើរទៅលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែការបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលមានផលប៉ះពាល់នយោបាយធ្ងន់ធ្ងរ ហើយស្មើទៅនឹងការលូកលាន់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ស្ថានទូតចិននៅទីក្រុងវែលីងតោន បាននិយាយថា សមាជិកសភានូវែលសេឡង់ទាំង៤រូប បានចចេសធ្វើដំណើរទៅកោះតៃវ៉ាន់កាលពីខែឧសភា ជាទីដែលពួកគេបានជួបជាមួយ មេដឹកនាំរងតៃវ៉ាន់ លោកស្រី Hsiao Bi-khim ទោះបីមានការព្រមានជាមុនម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ។ ជាលទ្ធផល ពួកគេនឹងត្រូវហាមឃាត់មិនឱ្យជាន់ទឹកដីប្រទេសចិនឡើយ។ អ្នកនាំពាក្យស្ថានទូតចិន បានបន្ថែមថា «ភាគីនូវែលសេឡង់មិនគួរភ្ញាក់ផ្អើលចំពោះរឿងនេះទេ ព្រោះអ្នកដែលហ៊ានឈានជើងឆ្លងបន្ទាត់ក្រហម ស្តីពីបញ្ហាតៃវ៉ាន់ នឹងត្រូវប្រឈមមុខជាមួយផលវិបាក។

នូវែលសេឡង់បានសម្តែងក្តីបារម្ភ ជុំវិញការដាក់បម្រាមរបស់ទីក្រុងប៉េកាំង ហើយបានអះអាងថា សមាជិកសភារបស់ខ្លួនកន្លងមក ធ្លាប់ធ្វើទស្សនកិច្ច​ទៅកាន់តៃវ៉ាន់ អស់រយៈពេលច្រើនទសវត្សរ៍មកហើយ។

ចំណែកតៃវ៉ាន់ក៏បានបញ្ចេញប្រតិកម្មរិះគន់ផងដែរ ជុំវិញរឿងនេះ។ ទីក្រុងតៃប៉ិបាននិយាយថា តៃវ៉ាន់និងចិនគឺគ្មានភាគីណាមួយ ជាចំណុះរបស់ភាគីម្ខាងទៀតនោះទេ ហើយការធ្វើប្រាស្រ័យទាក់ទងរបស់ដែនកោះនេះ ជាមួយប្រទេសដទៃដែលជាមិត្ត គឺជាសិទ្ធិស្របច្បាប់របស់ភាគីទាំងពីរ ហើយចិនមិនមានសិទ្ធិអ្វី​មកជ្រៀតជ្រែកឡើយ៕