វិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់៖ ជំនួយយោធាពីអឺរ៉ុប ជួយឱ្យការផលិតដ្រូនរបស់អ៊ុយក្រែន មានសន្ទុះខ្លាំង (Video inside)
04-06-2026 15:52
(ប៉ារីស)៖ វិទ្យាស្ថានស្រាវជ្រាវមួយរបស់អាល្លឺម៉ង់ បានឱ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុបបានផ្តល់ជំនួយយោធា គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកបានបញ្ចប់ ដោយបានរួមចំណែកក្នុងឆ្នាំ២០២៦ ជំរុញដល់វិស័យយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមវិទ្យាស្ថាន Kiel ដែលបានតាមដានជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ីនៅឆ្នាំ២០២២ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំនេះ ១២ភាគរយនៃជំនួយយោធាអឺរ៉ុបដល់អ៊ុយក្រែន ត្រូវបានបម្រុងទុកសម្រាប់ការផលិតដ្រូន។
នៅក្នុងជំនួយយោធាចំនួន ១២,៣៣ពាន់លានអឺរ៉ូពីប្រទេសអឺរ៉ុប ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ទឹកប្រាក់ ១,៥ពាន់លានអឺរ៉ូ ត្រូវបានចាក់បញ្ចូលទៅក្នុងការផលិតដ្រូន ច្រើនជាងឆ្នាំ២០២៥។ ជំនួយនេះ ធ្វើឱ្យការផលិតដ្រូនកើនឡើង ៣ដង។
ឥឡូវនេះ អ៊ុយក្រែនចាត់ទុកខ្លួនឯងជាអ្នកជំនាញខាងដ្រូន ឈានមុខគេលើពិភពលោក ហើយប្រទេសអឺរ៉ុប ដូចជាហ្វាំងឡង់ ដាណឺម៉ាក និងអង់គ្លេស កំពុងផលិតដ្រូនជាមួយក្រុមហ៊ុនអ៊ុយក្រែន ដែលកំពុងផ្លាស់ប្តូរផ្នែកខ្លះនៃផលិតកម្មរបស់ពួកគេ ទៅកាន់ប្រទេសសម្ព័ន្ធមិត្ត៕







