* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឆ្មាំសមុទ្រចិននិងតៃវ៉ាន់ ប្រឈមមុខគ្នាតានតឹងជាថ្មី នៅក្បែរសមុទ្រចិនខាងត្បូង (Video inside)

05-06-2026 13:30

(តៃប៉ិ)៖ តៃវ៉ាន់បានឱ្យដឹងថា ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន បានស្ថិតក្នុងការប្រឈមមុខគ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas ចុងភាគខាងជើងសមុទ្រចិនខាងត្បូង នាថ្ងៃសុក្រនេះ ខណៈឧប្បត្តិហេតុស្រដៀងគ្នា ក៏បានកើតមានឡើងកាលពី២សប្តាហ៍មុន ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។

តំបន់ថ្មប៉ះប្រះទឹក Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅចន្លោះភាគខាងត្បូងកោះតៃវ៉ាន់ និងទីក្រុង Hong Kong ហើយមានចម្ងាយជាង ៤០០គីឡូម៉ែត្រពីតៃវ៉ាន់។ នាព្រឹកថ្ងៃសុក្រនេះ ឆ្មាំសមុទ្រតៃវ៉ាន់ បានអះអាងថា ខ្លួនបានប្រទះឃើញនាវាឆ្មាំសមុទ្រចិន១គ្រឿង ដែលក្រោយមក បានបើកបំពានចូលដែនទឹកហាមឃាត់ នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Pratas បន្ទាប់ពីវាបានបង្កើនល្បឿន និងបត់ចង្កូតយ៉ាងខ្លាំង ដោយមិនអើពើចំពោះ​ការព្រមានរបស់នាវាតៃវ៉ាន់។ ឆ្មាំសមុទ្រតៃវ៉ាន់ បានបន្ថែមថា នាវាទាំង២គ្រឿងកំពុងបន្តប្រឈមមុខគ្នា ហើយប្រើពាក្យសម្តីយ៉ាងតានតឹងដាក់គ្នា​ទៅវិញទៅមក។

ឆ្មាំសមុទ្រតៃវ៉ាន់បាននិយាយថា នាវាចិនកំពុងព្យាយាមបង្កើតរូបភាពភូតកុហកដែលថា ចិនមានយុត្តាធិការលើដែនទឹកនៅជុំវិញថ្មប៉ប្រះទឹក Pratas។ ទីក្រុងតៃប៉ិបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «នេះមិនត្រឹមប៉ះពាល់ស្ថានភាពដើម នៃសន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ទេ ប៉ុន្តែក៏ធ្វើឱ្យចិនក្លាយជាអ្នកបង្កបញ្ហា នៅត្រើយទាំងសងខាងនៃច្រកសមុទ្រនេះ និងកិច្ចការក្នុងតំបន់។ អធិបតេយ្យភាពដែនទឹករបស់តៃវ៉ាន់ គឺមិនអាចប្រកែកបានជាដាច់ខាត»។ ឧប្បត្តិហេតុស្រដៀងគ្នា ធ្លាប់កើតឡើងកាលពីជិត២សប្តាហ៍មុន ដែលនៅទីបំផុតនាវាឆ្មាំសមុទ្ររបស់ចិន បានចាកចេញទៅវិញ។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Pratas ដែលជាឧទ្យានជាតិមួយរបស់តៃវ៉ាន់ផងដែរនោះ គឺត្រូវបានការពារមិនសូវរឹងមាំប៉ុន្មានទេដោយតៃវ៉ាន់ ហើយបន្ទុកនៃការការពារគឺស្ថិតលើឆ្មាំសមុទ្រចិន ជាជាងយោធា។ កាលពីខែមករា តៃវ៉ាន់បាននិយាយថា ដ្រូនឈ្លបការណ៍ចិន១គ្រឿង បានហោះកាត់មួយភ្លែតពីលើតំបន់ថ្មប៉ប្រះទឹកនេះ។ តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានដាក់សម្ពាធ ដោយបង្កើនវត្តមានយោធានៅជុំវិញដែនកោះនេះ ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយ៕