រាជធានីរបស់ប្រទេសនូវែលសេឡង់ ជន់លិចដោយកាកសំណល់ ខណៈបំពង់បង្ហូរទឹកសំណល់ ជួសជុលមិនទាន់រួច (Video inside)

05-06-2026 15:06

(វែលីងតោន)៖ ក្រុមហ៊ុនផ្គត់ផ្គង់សេវាសាធារណៈរបស់រដ្ឋ បានឱ្យដឹងថា នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ ផ្ទះនានាក្នុងរាជធានីនៃប្រទេសនូវែលសេឡង់ បានរងនូវការជន់លិចដោយកាកសំណល់ បន្ទាប់ពីព្យុះមួយយប់ បណ្តាលឱ្យស្ទះបំពង់បង្ហូរទឹកសំណល់កខ្វក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រុមហ៊ុន Wellington Water បានលើកឡើងថា ទឹកសំណល់ដែលហៀរហូរនៅតំបន់ជាយក្រុងដ៏ស្រស់ត្រកាល នៃកោះ Island Bay គឺមកពីស្ទះបណ្តាញមេ។ អគារចំនួន ៥ បានរងផលប៉ះពាល់ ហើយក្រុមការងារកំពុងធ្វើការ ដើម្បីសម្អាតកាកសំណល់លាមក​ សំឡីអនាម័យ និងសម្លាប់មេរោគក្នុងផ្ទះ។

ទីភ្នាក់ងារឧតុនិយម MetService របស់នូវែលសេឡង់ បានកត់ត្រាពីបាតុភូតរន្ទះជាង ៥ ០០០លើក ពេញមួយយប់ក្នុងទីក្រុង Wellington ខណៈដែលមានព្យុះភ្លៀងកម្រិត ២៥.៧មីលីម៉ែត្រ និងផ្គររន្ទះ រយៈពេលពីរម៉ោង។

ភ្លៀងធ្លាក់ខ្លាំង បានបន្ថែមបញ្ហាដល់រោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ Moa Point ដែលបានខូចខាត តាំងពីព្យុះកាលពីខែកុម្ភៈមកម្ល៉េះ។ មានការជួសជុលតិចតួច ប៉ុន្តែរោងចក្រនេះ មិនអាចដំណើរការពេញលេញទេ រហូតដល់ខែវិច្ឆិកា៕