* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចិនប្រកាសត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា (Video inside)

05-06-2026 19:36

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃសុក្រនេះ បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក ទីន ម៉ោង ស្វេ (Tin Maung Swe) នៅក្នុងរដ្ឋធានីប៉េកាំង ដោយបានបញ្ជាក់ពីការគាំទ្ររបស់ចិនចំពោះរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

លោក វ៉ាង យី បានបញ្ជាក់ថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយរដ្ឋាភិបាលថ្មី ដើម្បីពង្រឹងទំនាក់ទំនងកម្រិតខ្ពស់ និងបង្កើនទំនុកចិត្តនយោបាយទៅវិញទៅមក សំដៅកសាងសហគមន៍ជោគវាសនារួមចិន-មីយ៉ាន់ម៉ា។ ប្រមុខការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ពីការគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពក្នុងស្រុករបស់មីយ៉ាន់ម៉ា។ បន្ថែមពីនេះ ភាគីទាំងពីរក៏បានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ផងដែរ។

ជាការឆ្លើយតប លោក ទីន ម៉ោង ស្វេ បានអះអាងសាជាថ្មីពីការគាំទ្រយ៉ាងរឹងមាំចំពោះគោលការណ៍ «ចិនតែមួយ» និងគំនិតផ្តួចផ្តើមសកលរបស់ចិន។ លោកបានបញ្ជាក់ថា មីយ៉ាន់ម៉ាស្វាគមន៍ជានិច្ចចំពោះអ្នកវិនិយោគចិន និងមានបំណងពង្រឹងការកសាងច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិន ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ និងអាស៊ានជាដើម៕