* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍ Yiwu» ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន

06-06-2026 15:01

(ប៉េកាំង)៖ ក្រុង Yiwu ដែលស្ថិតនៅភាគកណ្តាលនៃខេត្ត ជឺជាំង ប្រទេសចិន ជាកន្លែងដែលគ្មានអំណោយផល ពីធនធានធម្មជាតិដ៏សម្បូរបែប ឬឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រនោះទេ ពោលគឺមិនមែនជាទីក្រុងកំពង់ផែ មិនស្ថិតនៅក្បែរទីរួមខេត្ត មិននៅជាប់នឹងព្រំដែន ឯផ្ទៃដីដាំដុះគិតជាមធ្យមក្នុងមនុស្សម្នាក់ៗមានទំហំមិនដល់០,០៣ ហិកតា តាំងពីដើមមកមិន ដែលត្រូវបានចាត់ទុកជាកន្លែងសម្បូរហូរហៀរនៅខេត្ត ជឺជាំង នោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ ពេលនិយាយដល់ក្រុងYiwu មិនត្រឹមតែជនជាតិចិនប៉ុណ្ណោះទេ សូម្បីពាណិជ្ជករនៃប្រទេសជាច្រើនក៏ស្គាល់ច្បាស់ពីទីក្រុងដ៏តូចមួយនេះដែរ ហើយលើកមេដៃកោតសរសើរព្រមៗគ្នាចំពោះការអភិវឌ្ឍនៃទីក្រុងនេះ។

ក្នុងឆ្នាំ២០២៥ ទំហំនាំចេញ-នាំចូលសរុបរបស់ក្រុង Yiwu ត្រូវជា៨៣៦.៥ ប៊ីលានយាន់ប្រាក់ចិន ហើយនៅត្រីមាសទី១ ឆ្នាំ២០២៦ ទំហំនាំចេញ-នាំចូលសរុបរបស់ក្រុង Yiwu ត្រូវជា២០៩.៣ ប៊ីលានយាន់ប្រាក់ចិន កើនឡើង២៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៥ ដែលបានបង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ។

មូលហេតុអ្វីទៅដែលនាំឱ្យទីក្រុង ដែលមិនប្រកបដោយលក្ខណសម្បត្តិពិសេសអ្វីសោះ ហើយពីមុនក៏គ្មានសេដ្ឋវិទូណាម្នាក់ ដែលយល់ឃើញថាអាចអភិវឌ្ឍបានល្អ បែរជាក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខេត្ត ជឺជាំង បែបនេះ?

ជាបឋម យើងមកស្វែងយល់ពីពេលវេលា នៃការលេចចេញជារូបរាងនៃ«ផ្សារផលិតផលតូច» (small commodities) របស់ក្រុងYiwu។ រូបរាងដំបូងនៃ «ផ្សារផលិតផលតូច» ក្រុង Yiwu គឺផ្តើមចេញពីការដោះដូរអីវ៉ាន់គ្នា ក្នុងនោះ ការ «យកស្ករដូរជាមួយរោមមាន់»ជារបៀបដោះដូរគ្នាដ៏ពេញនិយមបំផុតក្នុងជំនាន់ទសវត្សរ៍ឆ្នាំ៧០-៨០ ពោលគឺឈ្មួញស្ករយកស្ករក្រហម ទៅដូរយករោមមាន់របស់ អ្នកភូមិដើម្បីយកទៅធ្វើជាជីសម្រាប់ដាក់ស្រែចម្ការ។ ឯការលក់ដូរទៀតសោត គឺចល័តតាមចិញ្ចើមផ្លូវ។ លុះដល់ឆ្នាំ១៩៨២ គណៈកម្មការបក្សប្រចាំស្រុក Yiwu បានដាក់ចេញសេចក្តីសម្រេចចិត្តដ៏កម្រមួយ ពោលគឺបើកឱ្យមាន «ផ្សារផលិតផលតូច»ដោយបានសង់រោងឱ្យអាជីវករខ្នាតតូចលក់ដូរទំនិញកំប៉ិកកំប៉ុកគ្រប់ប្រភេទ។ អ្វីដែលគួរបញ្ជាក់គឺថា កាលពីជំនាន់នោះ ពាក្យថា «សេដ្ឋកិច្ចទីផ្សារ» ជារឿងចម្លែកសម្រាប់មនុស្សទូទៅ ដូច្នេះការអនុញាតឱ្យមាន«ផ្សារផលិតផលតូច» គឺតម្រូវឱ្យ អ្នកសម្រេចចិត្តខាងគោលនយោបាយមានទំនួលខុសត្រូវខ្ពស់ និងមានសេចក្តីក្លាហានក្នុងការសម្រេចចិត្ត។

ស្របនឹងការអភិវឌ្ឍខ្លាំងឡើងៗនៃទីផ្សារ ការអភិវឌ្ឍនៃ «ផ្សារផលិតផលតូច» របស់ក្រុង Yiwu ត្រូវបង្អង់ល្បឿន ដោយសារជួបនឹងបញ្ហាមួយចំនួន។ លុះដល់ឆ្នាំ២០០៦ ខណៈពេលដែលលោក ស៊ី ជីនភីង ដែលកាលនោះមានមុខតំណែង ជាលេខាធិការបក្សខេត្ត ជឺជាំង បានអញ្ជើញចុះត្រួតពិនិត្យនិងស្វែងយល់ការងារនៅក្រុង Yiwu ក៏សង្កេតឃើញពីបញ្ហា ដែលរាំងស្ទះដល់ការអភិវឌ្ឍរបស់ក្រុង Yiwu ពោលគឺគ្មានការគាំទ្រពីគោលនយោបាយថ្មី។ លោកបានលើកឧទាហរណ៍ថា ការអភិវឌ្ឍ «ផ្សារផលិតផលតូច» របស់ក្រុង Yiwu គឺដូចជា «ការដូរសម្លៀកបំពាក់ថ្មីដែលធំល្មមឱ្យកូនក្មេង ព្រោះកូនក្មេងធំធាត់លឿនណាស់ បើនៅតែស្លៀកសម្លៀកបំពាក់ចាស់ដដែលៗ វានឹងតឹងចង្អៀត ហើយរារាំងដល់ការលូតលាស់របស់ក្មេងៗ។ ឯទីផ្សារដែលកំពុងអភិវឌ្ឍខ្លាំង បើគោលនយោបាយតាមមិនទាន់ទេ វាក៏នឹងរារាំងដល់ការវិវឌ្ឍរីកចម្រើនដែរ»។

អនុសាសន៍របស់លោក ស៊ី ជីនភីង ជាការចង្អុលបង្ហាញទិសដៅសម្រាប់ការបង្កើតជា«បទពិសោធអភិវឌ្ឍន៍Yiwu » ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ក្រុងYiwu ក្នុងយុគសម័យថ្មី។ រដ្ឋបាលខេត្ត ជឺជាំង បានធ្វើប្រតិភូកម្មសិទ្ធិអំណាច ដែលមិនធ្លាប់មានទៅឱ្យក្រុង Yiwu ដើម្បីអភិវឌ្ឍដោយស្វ័យភាព។ រដ្ឋបាលផ្តល់ការគាំទ្រខាងគោលនយោបាយ ចំណែកអាជីវករខិតខំច្នៃប្រឌិតផលិតផលថ្មីៗ ពោលគឺ«បើគ្មានត្រូវបង្កើតឱ្យមាន» និងកែច្នៃរបស់មិនបានការឱ្យទៅជា ផលិតផលដែលអាចលក់ដូរបាន។

ក្រុង Yiwu ហ៊ានធ្វើហ៊ានសាកល្បង រូបមន្ត«ត្រួតពិនិត្យរួចសឹមដាក់កេស»របស់គយក្រុងYiwu បានលើកកម្ពស់ ប្រសិទ្ធភាពនៃការនាំចេញទំនិញច្រើនប្រភេទដែលដាក់លាយឡំគ្នាក្នុងកេសតែមួយ ពោលគឺទំនិញស្របតាមស្តង់ដាទើបអនុញ្ញាតឱ្យ ដាក់កុងតឺន័រនាំចេញ ដែលបានកាត់បន្ថយការបង្វិលទំនិញត្រឡប់មកវិញពីសំណាក់គយបរទេស។

រូបមន្តមួយនេះក៏ត្រូវបានអនុវត្តនៅទីផ្សារជាង៣០ ទូទៅប្រទេសចិន ដែលធ្វើឱ្យការនាំចេញទំនិញតូចៗកាន់តែងាយស្រួលនិងឆាប់រហ័ស។
«បទពិសោធអភិវឌ្ឍន៍ Yiwu» គឺការធ្វើកំណែទម្រង់ឥតឈប់ឈរ ស្របនឹងការវិវឌ្ឍរីកចម្រើននៃធុរកិច្ចអេឡិចត្រូនិក ជាពិសេសធុរកិច្ចអេឡិចត្រូនិកឆ្លងដែន ការលក់ទំនិញតាមអនឡាញបានផ្លាស់ប្តូរបែបផែនលក់ដូរបែបប្រពៃណី។ ផលិតផលច្នៃប្រឌិត ខាងវប្បធម៌និងសម្ភារៈសិក្សាដែលជា «ម៉ាកផលិតផលប្រពៃណី» របស់ក្រុងYiwu ជាទំនិញដ៏ពេញនិយមបានបង្ហាញវត្តមាន ក្នុងទីផ្សារបរទេស ដែលមិនត្រឹមតែបង្ហាញពីមុខមាត់និងភាពទាក់ទាញនៃ «Made in China» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរំលេច ពីវប្បធម៌ចិនផងដែរ។

២០ ឆ្នាំបន្ទាប់ពីការលើកឡើងនូវ «បទពិសោធអភិវឌ្ឍន៍ Yiwu» ទំហំពាណិជ្ជកម្មនៃ «ផ្សារផលិតផលតូច» របស់ក្រុង Yiwu បានកើនពី៣១.៥ ប៊ីលានយាន់ប្រាក់ចិនឡើងដល់ជាង៣២២.៣ ប៊ីលានយាន់ប្រាក់ចិននៅឆ្នាំ២០២៥ ឯទំហំនាំចេញនាំចូល ស្ថិតនៅលេខរៀងទីមួយក្នុងចំណោមតំបន់រដ្ឋបាលថ្នាក់ស្រុក/ក្រុង/ខណ្ឌទូទាំងប្រទេសចិន។ អ្វីដែលគួរបញ្ជាក់គឺថា គោលនយោបាយ របស់រដ្ឋបាលក្រុងYiwu មិនត្រឹមតែមានអំណោយផលដល់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាលានុវត្តភាព សម្រាប់ជនបរទេសផងដែរ។ ជនបរទេសជាច្រើនបានចាប់យកឱកាសទៅវិនិយោគនិងធ្វើអាជីវកម្មនៅទីនោះ សឹងតែមានអ្នកខ្លះរស់នៅទីនោះអស់ដប់ម្ភៃឆ្នាំទៀតផង។

ការវិវឌ្ឍរីកចម្រើនពីផ្សារតាមចិញ្ចើមផ្លូវដល់ មជ្ឈមណ្ឌលលក់ដូរផលិតផលតូចៗ ដែលមានទ្រង់ទ្រាយធំបំផុតលើ ពិភពលោក បច្ចុប្បន្នក្រុង Yiwu មានអ្នកប្រកបអាជីវកម្មជាង១.២៦ លានគ្រួសារ លក់ដូរផលិតផលជាង២.១ លានប្រភេទ និងមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសនិងតំបន់ជាង២៣០ លើពិភពលោក ជាពិសេសបានផ្តល់ឱកាសការងារ​សម្រាប់ប្រជាជនទូទាំងប្រទេសលើសពី៣២ លាននាក់។

គន្លឹះជោគជ័យនៃ «ផ្សារផលិតផលតូច Yiwu» គឺរដ្ឋបាលនិងសហគ្រាស/អាជីវករធ្វើការជាមួយគ្នា ពោលគឺការធ្វើពាណិជ្ជកម្ម ដែលមានការគាំទ្រពីគោលនយោបាយដ៏ត្រឹមត្រូវ ដែលសមស្របតាមលក្ខខណ្ឌក្នុងតំបន់ នឹងធ្វើឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍ ក្រោមបរិយាកាសប្រកបដោយសេរីភាព បទដ្ឋាននិងទីផ្សារភាវូបនីយកម្ម។ «បទពិសោធអភិវឌ្ឍន៍ Yiwu» មិនមែនជារូបមន្តថេរនោះទេ តែជាការធ្វើកំណែទម្រង់តាមលក្ខខណ្ឌជាក់ស្តែង ដើម្បីដើរឱ្យទាន់តម្រូវការនៃយុគសម័យ ទើបអាចសម្រេចគោលដៅវិបុលភាព សម្រាប់ទាំងអស់គ្នា៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន