រុស្ស៉ី អះអាងពីការបាញ់ស្ទាក់ និងទម្លាក់យន្តហោះដ្រូនអ៊ុយក្រែន ចំនួន ៣៣៩គ្រឿង ក្នុងរយៈពេល​ ១៣ម៉ោង

07-06-2026 09:28

(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងនាថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ថាអង្គភាពការពារដែនអាកាសរបស់ខ្លួនបានបាញ់ស្ទាក់ និងបំផ្លាញយន្តហោះដ្រូនអ៊ុយក្រែនចំនួន ៣៣៩គ្រឿងក្នុងរយៈពេល ១៣ម៉ោង នៅតាមតំបន់ផ្សេងៗនៃប្រទេសរុស្ស៉ី រួមទាំងទីក្រុងមូស្គូផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការពារជាតិរុស្ស៉ី ថាការបាញ់ស្ទាក់ដ្រូនអ៊ុយក្រែនធ្វេីឡេីងនៅតំបន់ចំនួន ១៣ បូកនឹងតំបន់ជុំវិញសមុទ្រខ្មៅ។ ក្រៅពីនេះក៏មានតំបន់ភាគកណ្តាលមួយចំនួនរហូតដល់តំបន់ Leningrad និងតំបន់ Pskov នៅភាគពាយ័ព្យប្រទេស។

អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានចេញសេចក្តីប្រកាសជាបន្តបន្ទាប់នៅលើបណ្តាញ​ Telegram ជុំវិញសកម្មភាពបាញ់យន្តហោះដ្រូន ដោយតួលេខក្រៅផ្លូវការបង្ហាញថា ១៤គ្រឿងត្រូវបាញ់ទម្លាក់ពេញមួយថ្ងៃ។

អាជ្ញាធរអាកាសចរណ៍ស៉ីវិលប្រទេសរុស្ស៉ី បានប្រកាសអំពីការផ្អាកជើងហោះហើរទៅកាន់អាកាសយានដ្ឋានផ្សេងៗ។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី មានការបញ្ជាឱ្យផ្អាកចំនួន ៤ សម្រាប់ទីក្រុង Sochi នៃតំបន់សមុទ្រខ្មៅ៕