ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍ពិភពលោក៖ ប្រេងសាំងថ្លៃនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ជួបការលំបាក ឫក្ស័យធន
07-06-2026 12:13
(Rio)៖ ប្រធានស្ថាប័នក្រុមហ៊ុនអាកាសចរណ៍ពិភពលោក បាននិយាយថា ការកើនឡើងថ្លៃប្រេងឥន្ធនៈដែលជំរុញដោយជម្លោះនៅមជ្ឈិមបូព៌ា ទំនងជារុញឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក្ស័យធន និងនាំឱ្យមានការច្របាច់បញ្ចូលគ្នានៃវិស័យច្រើនក្នុងឆ្នាំនេះ និងនៅឆ្នាំបន្ទាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦។
លោក Willie Walsh ប្រធានសមាគមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និយាយថាក្រុមហ៊ុនអាកាសចរណ៍បស់សហរដ្ឋអាមេរិក Spirit Airlines បានដួលរលំមួយហេីយកាលពីខែមុន ហើយវាមិនមែនជាក្រុមហ៊ុនចុងក្រោយទេ។
«ខ្ញុំគិតថានឹងមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ជួបប្រទះបញ្ហាតម្លៃប្រេងឥន្ធនៈខ្ពស់ ពិបាកនឹងដោះស្រាយ»។ នេះជាការគូសបញ្ជាក់របស់លោក Walsh ប្រាប់ Reuters នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគម នៅឯទីក្រុង Rio de Janeiro ដោយបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀតក៏អាចនឹងឈប់ធ្វើអាជីវកម្ម ហើយក្រុមហ៊ុនផ្សេងទៀតនឹងត្រូវបានក្រុមហ៊ុនអាកាសចរណ៍ធំជាង ទិញយក។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក កំពុងប្រឈមនឹងតម្លៃប្រេងឥន្ធនៈខ្ពស់ដោយសារសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ដែលបានបង្អាក់ការផ្គត់ផ្គង់ប្រេងយន្តហោះ និងរំខានច្រករបៀងផ្លូវអាកាសសំខាន់ៗ ដែលបង្ខំឱ្យយន្តហោះត្រូវរត់ផ្លូវវាង៕







