កូរ៉េខាងត្បូង តែងតាំងនាយករដ្ឋមន្រ្តីស្រ្តីលេីកដំបូង ក្នុងរយៈពេល ២ទសវត្សរ៍

07-06-2026 14:00

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជ្រើសរើសលោកស្រី Han Seong-sook ដែលជារដ្ឋមន្ត្រីទទួលបន្ទុកសហគ្រាសធុនតូច និងមធ្យម (SMEs) និងអាជីវកម្មទេីបចាប់ផ្តើម​ ឱ្យធ្វើជានាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦។

ប្រសិនបើទទួលបានការអនុម័តពីសភា លោកស្រី Han នឹងក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់កូរ៉េខាងត្បូង មិនធ្លាប់មានក្នុង រយៈពេល ២០ ឆ្នាំ។

បេីតាមប្រធានក្រុមបុគ្គលិកនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Kang Hoon-sik ប្រាប់សន្និសីទសារព័ត៌មាន លោកស្រី Han ដែលធ្លាប់បម្រើការជានាយកប្រតិបត្តិនៃក្រុមហ៊ុនអ៉ីនធឺណេតយក្សកូរ៉េខាងត្បូង Naver ត្រូវបានគេរំពឹងថានឹងដឹកនាំការផ្លាស់ប្តូរវិស័យ AI របស់ប្រទេសនេះ។

លោក Kang បន្ថែមថា លោកប្រធានាធិបតីសម្រេចតែងតាំងលោកស្រី Han គឺជាជម្រេីសដ៏ត្រឹមត្រូវក្នុងការទទួលខុសត្រូវលើកំណើន និងជីវភាពរស់នៅរបស់ប្រជាជន នៅពេលដែលប្រទេសនេះប្រឈមមុខនឹងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រដែលជំរុញដោយភាពច្នៃប្រឌិតនៃ AI រួមទាំងវិបត្តិសកលដ៏ស្មុគស្មាញ៕