សេចក្តីព្រាងរបស់អាមេរិកនៅ IAEA ទាមទារឱ្យអ៊ីរ៉ង់បើកចំហព័ត៌មានពីទីតាំងនុយក្លេអ៊ែរ និងស្តុកអ៊ុយរ៉ាញ៉ូម

07-06-2026 20:39

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានរៀបចំសេចក្តីព្រាងនៃសម្រេចចិត្តមួយ និងបានផ្ញើទៅកាន់បណ្តាប្រទេសសមាជិកនៃក្រុមប្រឹក្សាភិបាលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មុនកិច្ចប្រជុំនៅសប្តាហ៍នេះ ដោយទាមទារឱ្យប្រទេសអ៊ីរ៉ង់ ផ្តល់ព័ត៌មានលម្អិតជុំវិញទីតាំងនុយក្លេអ៊ែររបស់ខ្លួនដែលត្រូវបានទម្លាក់គ្រាប់បែក និងទិន្នន័យស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​​ Reuters។

យោងតាមខ្លឹមសារនៃសេចក្តីព្រាង បានគូសបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ត្រូវតែ «ផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ និងជាក់លាក់បំផុត ដល់ទីភ្នាក់ងារ IAEA អំពីការចុះបញ្ជីសម្ភារៈនុយក្លេអ៊ែរ និងគ្រឿងបរិក្ខារនុយក្លេអ៊ែរដែលត្រូវបានរក្សាទុកនៅក្នុងប្រទេស» ព្រមទាំងត្រូវ «អនុញ្ញាតឱ្យទីភ្នាក់ងារនេះអាចចូលទៅត្រួតពិនិត្យដោយផ្ទាល់ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះដោយគ្មានការពន្យារពេលឡើយ»