* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មុនចាប់ផ្តើមទស្សនកិច្ច ប្រធានាធិបតីចិន ស៉ី ជីនពីង ថាចំណងមិត្តភាពជាមួយកូរ៉េខាងជើង គឺរឹងមាំគ្មានគូប្រៀប (Video inside)

08-06-2026 09:40

(ប៉េកាំង)៖ មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប ហើយលោកបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងអត្ថបទមួយចុះផ្សាយនៅទំព័រមុខ នៃកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun លោក ស៉ី បានលើកឡើងដូច្នេះថា «ទោះបីពេលវេលាប្រែប្រួលបែបណា ឬស្ថានការណ៍អន្តរជាតិ វិវត្តយ៉ាងណាក៏ដោយ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកូរ៉េខាងជើង នឹងនៅតែរឹងមាំគ្មានគូប្រៀបជានិច្ច»។ លោកប្រធានាធិបតីចិន បានបន្តថា ប្រទេសទាំងពីរ ចាំបាច់ត្រូវរួមគ្នាប្រឆាំងអនុត្តរភាពនិយម និង​សកម្មភាពទាំងឡាយ ដែលបង្កគ្រោះថ្នាក់ចំពោះសន្តិសុខនិងស្ថិរភាពក្នុងំបន់។

លោក ស៉ី ក៏បានសន្យាផងដែរថា នឹងធ្វើការជាមួយកូរ៉េខាងជើង ដើម្បីលើកកម្ពស់ពហុភាគីនិយម ដែលមានយុត្តិធម៌និងសណ្តាប់ធ្នាប់ ហើយនិងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដែលនឹងផ្តល់​អត្ថប្រយោជន៍ដល់ពិភពលោកទាំងមូល ក្នុងការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ។

លោក ស៉ី ជីនពីង ត្រូវបានរំពឹងថា នឹងទៅដល់កូរ៉េខាងជើងនាថ្ងៃចន្ទនេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប២ថ្ងៃ ដែលជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំ។ ការធ្វើទស្សនកិច្ចនេះទៀតសោត គឺកើតមានឡើងបន្ទាប់ពីលោក ស៉ី បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បន្តបន្ទាប់គ្នានៅប្រទេសចិន កាលពីខែឧសភា។ ដោយឡែកមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ចិនកាលពី២០២៥ ដើម្បីចូលរួមពិធីព្យុហយាត្រាយោធាធំមួយនៅទីក្រុងប៉េកាំង៕