ប្រមុខសង្ឃកាតូលិក ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្កឱ្យមានការបែកបាក់ (Video inside)
08-06-2026 11:54
(ម៉ាឌ្រីដ)៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាប Leo បានទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក ខណៈដែលទ្រង់ជួបជាមួយជនអន្តោប្រវេសន៍ និងយុវជនប្រមាណ ៦០០ ០០០នាក់ នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ក្នុងប្រទេសអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សម្តេចប៉ាប មានបន្ទូលថា «ការល្បួងដើម្បីតែប្រជាប្រិយភាព ដោយបញ្ឆេះឱ្យមានការបែកបាក់គ្នា ហាក់ដូចជាបានកើនឡើងជាជាងថយចុះ ហើយសេចក្តីថ្លៃថ្នូររបស់មនុស្ស នៅតែបន្តត្រូវបានរំលោភបំពាន»។ សម្តេចប៉ាប បន្ថែមថា «ខ្ញុំសូមឱ្យអ្នករាល់គ្នា ដាក់រឿងរ៉ាវខ្វែងគំនិត និងប្រវត្តិសាស្ត្រសង្គមនៅមួយឡែកសិន ដើម្បីយកឈ្នះលើការចង់បានឥតប្រយោជន៍ និងផ្លែផ្កាដែលនាំមកនូវតែភាពស្មុគស្មាញ»។
សម្តេចប៉ាប ធ្លាប់ធ្វើឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខឹងសម្បារ ដោយសារតែការរិះគន់ ចំពោះគោលនយោបាយអន្តោប្រវេសន៍របស់លោក និងសង្គ្រាមនៅអ៉ីរ៉ង់។ ការអត្ថាធិប្បាយថ្មីនេះ ធ្វើឡើងនៅពេលដែលសម្តេចប៉ាប ចុះទៅកាន់ទីជម្រកសម្រាប់ជនអនាថា គ្រប់គ្រងដោយព្រះវិហារទីក្រុងម៉ាឌ្រីដ ហើយជួបជាមួយជនអន្តោប្រវេសន៍ នៅកោះ Canary៕







