អ៉ីរ៉ង់ បន្តលើកឡើងពីការយកថ្លៃសេវា នៅពេលបើកច្រកសមុទ្រ Hormuz ឡើងវិញ (Video inside)

08-06-2026 16:37

(តេហេរ៉ង់)៖ ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំទីក្រុងមូស្គូ បាននិយាយក្នុងបទសម្ភាសន៍មួយ ចេញផ្សាយនាថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ថាច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Kazem Jalali ប្រាប់កាសែតក្នុងស្រុករបស់រុស្ស៉ី ដូច្នេះថា «ពិតណាស់ ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញ ប៉ុន្តែជាមួយលក្ខខណ្ឌថ្មី ដែលត្រូវបានត្រួតពិនិត្យដោយអាជ្ញាធរអ៉ីរ៉ង់ និងអាជ្ញាធរអូម៉ង់»។ ដោយមិនលម្អិត លោកបន្ថែមថា «អ៉ីរ៉ង់ និងអូម៉ង់ បានផ្តល់សេវាកម្មមួយចំនួនពាក់ព័ន្ធច្រកនេះ ហើយបានគិតថ្លៃសម្រាប់សេវាកម្មទាំងនោះ»

គួរបញ្ជាក់ថា អ៉ីរ៉ង់ អះអាងថាកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍មួយ គួរតែអនុញ្ញាតឱ្យខ្លួនយកថ្លៃសេវា កប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលនឹងប្រែប្រួលទៅតាមប្រភេទកប៉ាល់ ទំនិញ និងលក្ខខណ្ឌបច្ចុប្បន្ន។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំទាស់យ៉ាងខ្លាំងទៅនឹងលក្ខខណ្ឌនេះ៕