បទវិភាគ​៖ ​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​ សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​ «គ្រប់​រដូវកាល» បានឡើង​ដល់​កម្រិតថ្មី​ទៀត

08-06-2026 16:54

(ប៉េកាំង)៖ "ការកសាង​សហគមន៍​ជោគវាសនារួម​ចិន-ឡាវ​ឈានទៅរក​កម្រិតកាន់​តែ​​​ខ្ពស់" ​"ឡាវ​រំពឹងថា​នឹង​ដក​ស្រង់​បទពិសោធ​អភិវឌ្ឍន៍ពី​ប្រទេសចិន"ល។ល ទាក់​ទង​នឹង​​ដំណើរ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​រប​ស់​លោក ​Thongloun ​Sisoulith ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ប្រជាជន​បដិ​វត្តន៍​ឡាវ​និងជា​ប្រធានរដ្ឋឡាវ​នៅប្រទេសចិន​ពីថ្ងៃទី២ ដល់​ថ្ងៃទី៦​ខែ​មិថុនា​ ប្រទេ​សទាំ​ង​ពីរ​ចិននិងឡាវព្រម​ទាំង​​មតិ​អន្តរជាតិ​បាននាំគ្នា​វាយតម្លៃ​យ៉ាង​សកម្ម​។​ ​ក្នុង​អំឡុងពេល​ដំ​ណើរ​ទស្សនកិច្ច​លើកនេះ ​ថ្នាក់ដឹកនាំកំពូល​នៃបក្សនិងរដ្ឋ នៃ​ប្រទេស​​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​ឱ្យទំនាក់ទំនង​ចិន-ឡាវ​សម្រេចបាននូវ​ការលោតផ្លោះ​ថ្មី ​ដោ​យ​ពួតដៃ​គ្នា​កសាង​សហ​គមន៍​ជោគវាសនា​រួមចិន-ឡាវ​គ្រប់រដូវកាល​ក្នុង​យុគស​ម័យ​ថ្មី ។ ​ឥស្សរ​ជន​វិភាគបាន​សម្គា​ល់​ឃើញថា ​នេះនឹងជំរុញ​យ៉ាងខ្លាំងដល់​ទំនាក់ទំនង​ចិន-ឡាវ​ និង​បុព្វ​ហេតុ​ទំនើបកម្ម​ដែល​មាន​លក្ខណៈពិសេស​រៀងៗខ្លួន​ឱ្យឈានចូល​ដំណាក់កាលថ្មី ​ដើម្បី​ធ្វើជាគំរូ​សម្រាប់​ការ​កសាង​សហគមន៍​ជោគវាសនា​រួមសម្រាប់​មនុស្សជាតិ​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់លោក​ Thongloun ​Sisoulith ​នៅ​ប្រទេសចិន​លើកនេះធ្វើ​ឡើង​ចំ​ពេល​ខួប​ទី៦៥ឆ្នាំ ​នៃការបង្កើត​ទំនាក់ទំនង​ការទូត​ចិន-ឡាវនិង​ជា​"ឆ្នាំមិត្តភាព​ចិន-ឡាវ"​ដែល​មាន​សារសំខាន់ណាស់ ។ ​​ចាប់​តាំង​ពីការ​បើក​ឱ្យដំណើរ​ការ​ខ្សែ​រថ​ភ្លើង​ចិន-ឡាវ​ដែល​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ចរបស់​ប្រទេសទាំងពីរ​និងតំបន់ ​រហូតដល់ ​"គម្រោង​ធំទាំង៨​ជា​ជំនួយ​របស់​ភាគី​ចិន​ចំពោះឡាវ"​ ដែល​បាន​ផ្តល់​ផលប្រយោជន៍​ដល់ប្រជាជនជា​បន្ត​បន្ទាប់ ​សុទ្ធ​តែជា​សក្ខី​ភាព​នៃ​​ប្រសិទ្ធភាព នៃ​ការកសាង​សហគមន៍​ជោគវាសនារួម​ចិន-ឡាវ ។

ក្នុង​ស្ថាន​ការណ៍ថ្មី ​តើត្រូវជំរុញ​ទំនាក់ទំនង​ចិន-ឡាវ ​និងការកសាង​សហគមន៍​ជោគ​វាស​នា​រួមនៃ​ប្រទេសទាំងពីរ​ ឱ្យឈានទៅរក​ស្តង់ដារខ្ពស់ ​គុណភាពខ្ពស់​និងកម្រិតខ្ពស់​តាម​របៀប​ណា?

ការ​កសាង​ទំនុកចិត្ត​ខាងនយោបាយ​គឺ​ជាមូលដ្ឋានគ្រឹះ ។ ជា​និច្ចកាល ​ភាគីចិន​តែងតែ​ចាត់​ទុក​ឡាវជាទិសដៅ​សំខាន់ក្នុង​គោល​នយោបាយ​ការទូត​ជាមួយប្រទេស​ជិតខាង ​និង​គាំ​ទ្រយ៉ាង​មុតមាំ​ឱ្យ​ឡាវ​ដើរតាមផ្លូវ​សង្គមនិយម​ដែលសមស្រប​សភាពការណ៍​ជាតិ​របស់​ខ្លួន​ ។ ​ភាគីឡាវបាន​ថ្លែងថា ​​គោរពយ៉ាង​មុតមាំជា​និច្ច​នូវគោលការណ៍​ចិនមួយ ​និងគាំទ្រ​គំនិ​ត​ផ្តួច​ផ្តើម​សកលដ៏សំខាន់​មួយចំនួន​ដែល​លើកឡើង​ដោយ​លោក​ Xi Jinping ​អគ្គ​លេ​ខា​ធិ​ការនៃ​គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន ​។

ការធ្វើឱ្យ​ស៊ីជម្រៅនូវ​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​គុណភាពខ្ពស់​ ដែល​ផ្តល់​ផល​ប្រ​យោជ​ន៍​ដល់គ្នា​ទៅវិញទៅមក ​គឺជាអត្ថន័យ​ដែលគួរតែ​មានក្នុង​ការលើកកម្ពស់​ការកំណត់​ទម្រង់​នៃ​ទំនាក់ទំនង​ទ្វេភាគីចិន-ឡាវ ។ ​បច្ចុប្បន្ននេះ ​ចិន​ជាប្រទេស​វិនិយោគធំ​ទីមួយ​និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទីពីររបស់ឡាវ ។ ​នៅឆ្នាំ២០២៥ ​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​បាន​ឡើង​ដល់​៩,៨២​ពាន់​លាន​ដុល្លារអាមេរិក​ដែល​កើនឡើង​១៩,៣% ​បើប្រៀបធៀប​នឹង​ឆ្នាំ​២០​២៤​។ ​ក្នុងនាមជា​គម្រោង​ជា​និមិត្តសញ្ញា​នៃការរួមគ្នា​កសាង​"ខ្សែក្រវាត់​និងផ្លូវ" ចាប់ពី​បានដាក់​ឱ្យ​ដំណើរ​ការ​​អស់រយៈពេល​ជាង៤ឆ្នាំមក​ ផ្លូវដែក​ចិន​-ឡាវ​​បានបើក​បរ​រថ​ភ្លើង​ដឹកអ្នក​ដំណើ​រ​សរុបជាង​ ១សែន​ជើង ដឹក​ជញ្ជូន​អ្នកដំណើរ​សរុបលើសពី​៧៣លាននាក់ ​និងដឹក​ទំនិញ​ស​រុប​ជាង៨៤លាន​តោន ​ដែលបានក្លាយជា​"ច្រក​មាស"សម្រាប់​កិច្ចសហប្រតិបត្តិការ​ឈ្នះ-​ឈ្នះ​រវាងចិននិង​ឡាវ​និង​​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចក្នុង​តំបន់។

ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច​នៅប្រទេសចិន លោក​Thongloun ​Sisoulith ​បាន​ទស្ស​នា​ការបង្ហាញ​សមត្ថភាព​និង​ជំនាញ​របស់មនុស្សយន្ត​នៅទីក្រុង ​Hangzhou ​ខេត្ត ​Zhejiang ​និង​សាកល្បង​ប្រតិបត្តិ​មនុស្សយន្ត​បួនជើង ។ ​នៅ​ក្រុងប៉េកាំង ​លោកបាន​ទស្សនា​វិទ្យា​ស្ថាន​ស្រាវជ្រាវ​បច្ចេកវិទ្យា​អវកាស​របស់ចិន ​ដើម្បីស្វែងយល់ពី​សមិទ្ធផល​អភិវឌ្ឍន៍​ ខាង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​អវកាសរបស់ចិន ។ ​ប្រព័ន្ធ​សារព័ត៌មានឡាវ​បាន​យល់ឃើញថា ​នេះ​បាន​បង្ហាញ​ថា​ ឧស្សាហកម្ម​ច្នៃប្រឌិតថ្មី​និងការកសាងឌីជី​ថ​លូប​នីយកម្ម​មាន​ឋានៈកាន់​តែ​សំខាន់​​ក្នុងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ចិន-ឡាវ។

នា​បច្ចុប្បន្ននេះ ​ទំនាក់ទំនង​ចិន-ឡាវកំពុង​ស្ថិតក្នុង​ដំណាក់កាល​ដ៏ល្អ​បំផុតក្នុង​ប្រវត្តិ​សា​ស្ត្រ​ ហើយ​កំពុង​បើក​ចំហ​នូវ​ទស្សន​វិស័យ​អភិវឌ្ឍន៍​​ដ៏ធំ​ធេង​ ។ ទន្ទឹមនឹង​ការកសាង​សហ​គ​ម​ន៍​ជោគ​វា​សនា​រួមចិន-ឡាវ​គ្រប់រដូវកាល ​ក្នុងយុគសម័យថ្មី​​ដំណើរ​ការ​​កាន់តែស៊ីជម្រៅ​និង​កាន់​តែ​រឹង​មាំ​ ការអភិវឌ្ឍរបស់​ប្រទេសទាំងពីរ​នឹងទទួលបាន​កាលានុវត្ត​ភាព​ថ្មី ​ សន្តិភាព​និង​វិបុ​ល​ភា​ព​ក្នុងតំបន់​ នឹងទទួលបាន​កម្លាំងចលករថ្មី ​ហើយ​មិត្តភាពប្រពៃណី​ដែលជា​ "អ្នកជិតខាងល្អ មិត្ត​ភក្តិល្អ សមមិត្ត​ល្អនិង​ដៃគូល្អ" ក៏នឹង​បើកទំព័រ​ប្រវត្តិសាស្រ្ត​ថ្មី​ដ៏​ត្រ​ចះ​ត្រ​ចង់​​ផង​ដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន