* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមហ៊ូធីនៅយេម៉ែន គំរាមបិទផ្លូវនាវាអ៊ីស្រាអែលនៅសមុទ្រក្រហម ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែក្តៅគគុក (Video inside)

08-06-2026 19:56

(អាដែន)៖ ក្រុមឧទ្ទាមហ៊ូធី (Houthis) នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសនៅថ្ងៃចន្ទថា ពួកគេនឹងហាមឃាត់មិនឱ្យនាវាពាណិជ្ជកម្មរបស់អ៊ីស្រាអែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមនោះឡើយ ដែលនេះជាការបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរដល់ខ្សែចង្វាក់ដឹកជញ្ជូនសកល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមហ៊ូធីបានបញ្ជាក់ថា ខ្លួនបានបើកការវាយប្រហារលើអ៊ីស្រាអែល និងបានដាក់បម្រាមទាំងស្រុងលើនាវាអ៊ីស្រាអែលនៅសមុទ្រក្រហម។ ប្រភពពីក្រុមនេះបានព្រមានថា ការរារាំងនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ហើយពួកគេអាចនឹងឈានដល់ការរារាំងរាល់នាវាបរទេសណាដែលធ្វើដំណើរឆ្ពោះទៅកាន់អ៊ីស្រាអែលបន្ថែមទៀត។ ការគំរាមកំហែងនេះបានធ្វើឱ្យទីផ្សារថាមពលពិភពលោកកាន់តែមានក្តីបារម្ភ ខណៈដែលច្រកសមុទ្រហ័រមូស ត្រូវបានអ៊ីរ៉ង់បិទខ្ទប់អស់រយៈពេលជាង ៣ខែមកហើយ។

គួររំលឹកថា កាលពីមានសង្គ្រាមនៅតំបន់ហ្គាហ្សាឆ្នាំ២០២៣ ការវាយប្រហាររបស់ក្រុមហ៊ូធីនៅសមុទ្រក្រហម បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនយក្សដូចជា Maersk និង Hapag-Lloyd បង្វែរទិសដៅនាវាឱ្យបើកវាងទ្វីបអាហ្វ្រិក ដែលខាតទាំងពេល និងថវិកា។ ទោះជាយ៉ាងណា ផលប៉ះពាល់នៅពេលនេះគឺមានទំហំធំធេងជាងមុនឆ្ងាយណាស់ ដោយសារតែការបិទច្រកសមុទ្រហ័រមូស បានធ្វើឱ្យអារ៉ាប៊ីសាអូឌីតត្រូវបង្ខំចិត្តនាំចេញប្រេងតាមរយៈចំណតនៅសមុទ្រក្រហមនេះជំនួសវិញ ខណៈដែលអេមីរ៉ាតអារ៉ាប់រួមក៏កំពុងជួបការលំបាកក្នុងការនាំចេញដូចគ្នា ដោយសាររងការវាយប្រហារពីសំណាក់អ៊ីរ៉ង់៕