ប្រមុខ WHO ណែនាំឱ្យអ៊ូហ្កង់ដា ពិចារណាឡើងវិញលើការបិទព្រំដែនជាមួយកុងហ្គោ ជុំវិញបញ្ហាជំងឺអេបូឡា (Video inside)
09-06-2026 11:17
(កំប៉ាឡា)៖ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ថាអ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួន ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Tedros Adhanom Ghebreyesus បានលើកឡើងបែបនេះ អំឡុងពេលចុះទៅដល់ទីតាំងចត្តាឡីស័ក្តអ្នកជំងឺអេបូឡា នៅឯមន្ទីរពេទ្យក្នុងរដ្ឋធានី Kampala របសអ៊ូហ្កង់ដា។ លោក Tedros បានកោតសរសើរប្រទេសអាហ្រ្វិកខាងកើតមួយនេះ សម្រាប់ការងារឆ្លើយតបនឹងជំងឺអេបូឡា។
ប៉ុន្តែនៅពេលអ្នកយកព័ត៌មាន Reuters សាកសួរអំពីការសម្រេចចិត្តរបស់អ៊ូហ្គង់ដា កាលពីចុងខែមុន ក្នុងការបិទព្រំដែនបណ្តោះអាសន្នជាមួយប្រទេសកុងហ្គោ ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺអេបូឡា លោកបាននិយាយថា ការរឹតបន្តឹងលើការធ្វើដំណើរតែមួយមុខ គឺមិនដំណើរការទេ ដូច្នេះខ្ញុំសង្ឃឹមថាអាជ្ញាធរអ៊ូហ្កង់ដា នឹងពិចារណាចំណុចនេះឡើងវិញ។
គិតមកទល់ពេលនេះ នៅអូហ្កង់ដា មានអ្នកឆ្លងជំងឺអេបូឡា ចំនួន ១៩នាក់ ហើយភាគច្រើនជាអ្នកមកពីកុងហ្កោ៕





