* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ ថាឧទ្ធម្ភាគចក្រយោធាអាមេរិក១គ្រឿង ធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែពីឡុតត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព (Video inside)

09-06-2026 14:03

(វ៉ាស៉ីនតោន)៖ នាថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់ ប៉ុន្តែពីឡុត២នាក់របស់ឧទ្ធម្ភាគចក្រនោះ ត្រូវបានជួយសង្រ្គោះដោយសុវត្ថិភាព ហើយពួកគេមិនបានរងរបួសអ្វីទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីយប់ថ្ងៃចន្ទបាននាំគ្នារាយការណ៍ថា ឧទ្ធម្ភាគចក្ររបស់យោធាអាមេរិកស៊េរី Apache ដែលជាប្រភេទប្រយុទ្ធ និង​មានអ្នកបើកបរ២នាក់​ បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ប៉ុន្តែពីឡុតទាំង២នាក់នោះ ត្រូវបានជួយសង្រ្គោះ។ ភ្លាមៗវាមិនទាន់ច្បាស់ថា ឧទ្ធម្ភាគចក្រនោះបានធ្លាក់ ដោយសារការបាញ់ប្រហាររបស់អ៉ីរ៉ង់ ជួបបញ្ហាបច្ចេកទេស ឬមួយដោយសារមូលហេតុដទៃទៀតនោះទេ។

នៅពេលត្រួវបានសួរថាតើ រូបលោកដឹងពីមូលហេតុដែលនាំឱ្យឧទ្ធម្ភាគចក្រខាងលើធ្លាក់ដែរឬយ៉ាងណា លោក ត្រាំ បានឆ្លើយតបថា នឹងមានការចេញរបាយការណ៍ផ្លូវការមួយ នាពេលក្រោយក្នុងថ្ងៃអង្គារនេះ ហើយលោកបានត្រឹមបង្ហើបឱ្យដឹងថា ពីឡុតទាំង២នាក់គឺមិនបានកើតអ្វីទេ ដោយគ្មាននរណាម្នាក់រងរបួសឡើយ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះកើតមានឡើង បន្ទាប់ពីអ៉ីរ៉ង់និងអ៉ីស្រាអែល បាននិយាយថា ពួកគេបានសម្រេចផ្អាកការវាយប្រហារដាក់គ្នា ក្រោយមាន​ការអំពាវនាវពីលោក ត្រាំ ប៉ុន្តែទីក្រុងតេហេរ៉ង់បានព្រមានថា ខ្លួននឹងបន្តអរិភាពឡើងវិញ ប្រសិនបើអ៉ីស្រាអែលនៅតែវាយប្រហារក្រុមហេសបូឡា នៅប្រទេសលីបង់។ ការចាប់ផ្តើមឡើងវិញ នៃបទឈប់បាញ់ដ៏ផុយស្រួយនេះ គឺស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមឈានឱ្យដល់​កិច្ចព្រមព្រៀង ជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបិទបញ្ចប់ជាផ្លូវការ នូវសង្រ្គាមដែលអូសបន្លាយជាង៣ខែមកហើយ៕