អ៉ីស្រាអែល ប្រាប់ឱ្យអ្នកស្រុក Tyre ជាប់ទីក្រុងបេរូតនៃប្រទេសលីបង់ ជម្លៀសចេញ (Video inside)

09-06-2026 15:24

(ហ៊្សេរុយសាឡិម)៖ កងទ័ពអ៉ីស្រាអែល នៅថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញ មុនពេលការវាយប្រហារកើតឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យកងទ័ពអ៉ីស្រាអែល លោក Avichay Adraee បានសរសេរនៅលើបណ្តាញសង្គម X ថា «ការព្រមានបន្ទាន់សម្រាប់អ្នកស្រុកនៃទីក្រុង Tyre រួមទាំងសហគមអ្នកកាន់សាសនាគ្រិស្ត ជំរំ និងសង្កាត់ជិតខាងទាំងអស់ ដើម្បីសុវត្ថិភាព យើងសូមឱ្យអ្នកចាកចេញជាបន្ទាន់ ពីផ្ទះរបស់អ្នក ហើយទៅកាន់ភាគខាងជើងទន្ល Zahrani»

តាមសារព័ត៌មាន Reuters កងទ័ពអ៉ីស្រាអែល អះអាងថាក្រុមហេសបូឡា កំពុងធ្វើប្រតិបត្តិការនៅទីនោះ ដោយមិនបានផ្តល់ភស្តុតាងណាមួយឡើយ៕