លោក ហ្សេលេនស្គី លើកឡើងពីភាពវិជ្ជមានក្នុងការសន្ទនា ជាមួយមន្រ្តីជំនិតៗរបស់ លោក ត្រាំ (Video inside)

09-06-2026 15:45

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា លោកបានសន្ទនាជាមួយបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner ហើយរំពឹងថានឹងមានការធ្វើការ លើដំណោះស្រាយនៃសង្គ្រាមអ៊ុយក្រែន នាសប្តាហ៍ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦។

លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «មានការសន្ទនាប្រកបដោយភាពវិជ្ជមាន។ សូមថ្លែងអំណរគុណ ចំពោះការត្រៀមខ្លួន ដើម្បីធ្វើការយ៉ាងសកម្មតាមដែលអាចធ្វើទៅបាន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីផ្តល់ការជំរុញផ្នែកការទូត សម្រាប់បញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន»

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដោះស្រាយសង្រ្គាមអ៊ុយក្រែន ពីសំណាក់សហរដ្ឋអាមេរិក ដឹកនាំដោយលោក Witkoff និងលោក Kushner ដែលជាកូនប្រសាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ វាបានជាប់គាំង ចាប់តាំងពីទីក្រុងវ៉ាស៉ីនតោន ផ្តោតលើបញ្ហាសង្រ្គាមជាមួយអ៉ីរ៉ង់៕