លោក Xi Jinping ជួបសន្ទនាជាមួយលោក Kim Jong-un
09-06-2026 16:23
(ប៉េកាំង)៖ ល្ងាចថ្ងៃ ទី៨ ខែមិថុនា នៅទីក្រុងព្យុងយ៉ាង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Kim Jong-un អគ្គលេខាធិការនៃគណបក្សពលករកូរ៉េខាងជើង និងជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង។
លោក Xi Jinping បានលើកឡើងថា មានឆន្ទៈចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាឱកាស ដើម្បីជំរុញឱ្យទំនាក់ទំនងចិននិងកូរ៉េខាងជើង ទទួលបានការរីកចម្រើនកាន់តែខ្លាំង និងចូលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចិននិងកូរ៉េខាងជើង សុទ្ធតែជាប្រទេសសង្គមនិយម ក្រោមការដឹកនាំ នៃបក្សកុម្មុយនីស្ត ។ ការបន្តវេនមិត្តភាពពីជំនាន់ទៅមួយជំនាន់ ការមានជោគវាសនារួម និងការគាំទ្រជួយគ្នាទៅវិញទៅមក តែងតែជាលក្ខណៈពិសេស នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង។ មិនថាសភាពការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ការគាំទ្រដ៏មុតមាំរបស់បក្សនិងរដ្ឋចិនចំពោះបុព្វហេតុសង្គមនិយមកូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោកអគ្គលេខាធិការ Kim Jong-un គ្មានការប្រែប្រួលទេ ការប្តេជ្ញាចិត្តដ៏រឹងមាំរបស់បក្សនិងរដ្ឋចិន ក្នុងការគាំពារផលប្រយោជន៍រួមនិងបរិយាកាសយុទ្ធសាស្ត្រដ៏ល្អ ប្រសើររបស់ភាគីទាំងពីរចិននិងកូរ៉េខាងជើង គ្មានការប្រែប្រួលទេ។ ភាគីទាំងពីរគួរក្តាប់ជាប់ឱកាស ដើម្បីត្រួសត្រាយអនាគតកាន់តែល្អបវរ នៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ ព្រមនិងសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
លោក Xi Jinping បានលើកឡើងសំណើ ៤ចំណុចអំពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកូរ៉េខាងជើង មានដូចជា៖ពង្រឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តខាងនយោបាយ, លើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការជាក់ស្តែង, បន្តវេនចំណងមិត្តភាព, ប្រកាន់ខ្ជាប់សច្ចយុត្តិធម៌ បំពេញបន្ថែមខ្លឹមសារនៃការសម្របសម្រួលផ្នែកយុទ្ធសាស្ត្រ។
ជាការឆ្លើយតប លោក Kim Jong-un បានថ្លែងថា ដំណើរទស្សនកិច្ចនៅបរទេសលើកទីមួយក្នុងឆ្នាំនេះរបស់លោកអគ្គលេខាធិការ Xi Jinping បានមកដល់ក្រុងព្យុងយ៉ាង។ ប្រការនេះបានបញ្ជាក់ម្តងទៀតថា ទំនាក់ទំនងកូរ៉េខាងជើងនិងចិន មានភាពរឹងមាំ ដែលមិនអាចបំបែកគ្នាបាន សូមថ្លែងអំណរគុណដ៏ស្មោះចំពោះមតិយោបល់ដ៏សំខាន់ របស់លោកអគ្គលេខាធិការ Xi Jinping ។ភាគីកូរ៉េខាងជើងនិងរួមសហការជាមួយភាគីចិន ខំប្រឹងអនុវត្តយ៉ាងជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយ ដើម្បីជួយប្រជាជនកូរ៉េខាងជើង និងចិនឈានទៅរកមាគ៌ាទំនើបកម្ម។
គំនិតស្តីពីសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិនិងគំនិតផ្តួចផ្តើមសកលចំនួន ៤ ដែលលើកឡើងដោយលោកអគ្គលេខាធិការ Xi Jinping ទទួលបានការគាំទ្រនិងការកោតសរសើរពីសំណាក់ប្រជាជននៃពិភពលោក។ សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹង បម្រែបម្រួលយ៉ាងខ្លាំងដែលមិនធ្លាប់មានកាលពីមុន កូរ៉េខាងជើងនឹងគាំទ្រយ៉ាងមុតមាំចំពោះគោលនយោបាយ និងគោលជំហរបស់ចិនពាក់ព័ន្ធនឹង ផលប្រយោជន៍ស្នូលរបស់ខ្លួន៕
វិទ្យុមិត្តភាពកម្ពុជាចិន




