* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Han Zheng អនុប្រធានរដ្ឋចិន​ បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

09-06-2026 16:52

(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស លោក Han Zheng អនុប្រធានរដ្ឋចិន​បានបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស និងជួបពិភាក្សា​ការ​ងារ​ដោយឡែកពីគ្នាជាមួយលោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Turchin នាយករដ្ឋមន្រ្តីបេឡារុសនិងលោក Nikolai Snopkov ឧបនាយករដ្ឋមន្ត្រីទី ១ របស់បេឡារុស​​នៅទីក្រុង Minsk។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ លោក Han Zheng និងលោក Snopkov បានអញ្ជើញ​ជា​សហអធិបតី​ក្នុងពិធី​​បើកនៃវេទិកាសហប្រតិបត្តិការផ្នែក​ឧស្សាហកម្ម​និងវិនិយោគចិន-បេឡារុស​និង​ព្រឹត្តិការណ៍ពិសេសក្រោមប្រធានបទ​ "ការចែករំលែកទីផ្សារធំ៖ នាំចេញទៅប្រទេសចិន"។ លោក Han Zheng បានថ្លែងថា ប្រទេសចិនរីករាយ​បន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយប្រទេសបេឡារុស ស្វែងរកពីសក្តានុពលសម្រាប់ជំរុញ​កំណើនពាណិជ្ជកម្ម​ និងពង្រីកកិច្ចសហប្រតិបត្តិការខាងឧស្សាហកម្មនិង​វិនិយោគ​។

ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​និងពង្រីកការបើកទូលាយកម្រិតខ្ពស់ ទៅកាន់ពិភពខាងក្រៅ​ ដើម្បីផ្តល់នូវលំហទីផ្សារកាន់តែធំ​ទូលំទូលាយ និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រទេសនានានៅលើពិភពលោក បូករួមទាំងប្រទេសបេឡារុសផងដែរ ។ ​តំណាងជិតមួយពាន់នាក់ដែលមកពីមជ្ឈដ្ឋាន​នយោបាយ​និងធុរកិច្ចរបស់ប្រទេសទាំងពីរ បានចូលរួមក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ហើយសហគ្រាសរបស់ភាគីទាំងពីរបានធ្វើការពិភាក្សា​ខាងធុរកិច្ច​​និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន​៕

វិទ្យុមិត្តភាពកម្ពុជាចិន