* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រៀបចំពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធជូនកុមារា ហ៊ុន កំសត់
* រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រឈមមុខនឹងការជំរុញដំណើរការនីតិវិធីដកតំណែង ជុំវិញសង្រ្គាមអ៉ីរ៉ង់
* ភ្លៀងធ្លាក់ជួយឱ្យព្រែកជីកប៉ាណាម៉ា ដែលរងគ្រោះដោយបាតុភូត El Nino បង្កើនការធ្វើនាវាចរណ៍ឡើងវិញ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង
* កូរ៉េខាងជើង ធ្វើតេស្តបាញ់ប្រព័ន្ធអាវុធ torpedo ល្បឿនលឿនស៊េរីថ្មី
* លោក ត្រាំ មានគម្រោងផ្អាកការវាយប្រហារលើអ៉ីរ៉ង់ តាមការអំពាវនាវពីក្រុមប្រទេសក្នុងតំបន់ដែលចង់ឃើញសន្តិភាព
* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បារាំងសម្រេចជាផ្លូវការ ហាមប្រាមរដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល ពីការចូលក្នុងប្រទេស (Video inside)

10-06-2026 11:20

(ប៉ារីស)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល លោក Bezalel Smotrich នឹងត្រូវហាមប្រាមពីការចូលក្នុងប្រទេសបារាំង ដោយបើតាមសេចក្តីប្រកាសរបស់បារាំង ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ វាគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្ម ដែលសម្របសម្រួលជាមួយប្រទេសដទៃ ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot និយាយថា លោក Smotrich បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការកាត់បញ្ចូលតំបន់ West Bank ជាទឹកដីអ៉ីស្រាអែល អះអាងដោយបើកចំហរពីការបង្កើតកន្លែងតាំងលំនៅថ្មីក្នុងតំបន់នោះ និងការដាក់អាណានិគមលើតំបន់ហ្កាហ្សាឡើងវិញ ធ្វើឱ្យសេដ្ឋកិច្ចអាជ្ញាធរប៉ាឡេស្ទីនដួលរលំ និងផលវិបាកដ៏គ្រោះថ្នាក់របស់វាសម្រាប់ប្រជាជនប៉ាឡេស្ទីន។

តាមលោក Barrot ទណ្ឌកម្មរបស់បារាំង គឺសម្របសម្រួលជាមួយចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ន័រវែស និងនូវែលសេឡង់ ដោយកំណត់គោលដៅលើអ្នកដែលត្រូវទទួលខុសត្រូវ ចំពោះការកើនឡើងនៃសកម្មភាពតាំងលំនៅថ្មី និងអំពើហិង្សាក្នុងតំបន់ West Bank។

គួរបញ្ជាក់ថា លោក Smotrich គឺជាមន្រ្តីជាន់ខ្ពស់ទីពីរនៃរដ្ឋាភិបាលអ៉ីស្រាអែល ដែលត្រូវបានហាមមិនឱ្យចូលប្រទេសបារាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗ បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិ លោក Itamar Ben Gvir។ អង់គ្លេស អូស្ត្រាលី កាណាដា នូវែលសេឡង់ និងន័រវែស បានដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីទាំងពីររួចហើយ កាលពីខែមិថុនា ឆ្នាំមុន ពីបទញុះញង់ឱ្យមានអំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន៕