សន្និសីទ​ពិភពលោកលើកទី ២ ស្តីពីវិជ្ជា​បុរាណ​បើកធ្វើនៅទីក្រុងអាថែន​ប្រទេសក្រិក

10-06-2026 17:59

(ប៉េកាំង)៖ សន្និសីទ​ពិភពលោកលើកទី ២ ស្តីពីវិជ្ជា​បុរាណ​បានបើកធ្វើ​នៅទីក្រុងអាថែន ប្រទេសក្រិក នៅថ្ងៃទី ៩ ខែមិថុនា។
ភ្ញៀវកិត្តិយសដែល​ចូលរួមសន្និសីទ​បានថ្លែងថា ​តាំងពីសន្និសីទ​ពិភពលោកលើកទី ១ ស្តីពីវិជ្ជា​បុរាណ​ត្រូវបានប្រារព្ធឡើង ដោយជោគជ័យនៅទីក្រុងប៉េកាំងនៅខែវិច្ឆិកា ឆ្នាំ២០២៤ មក ប្រទេសចិន​និងក្រិកបានធ្វើការជាមួយ​គ្នា ដើម្បីអនុវត្តយ៉ាងសកម្ម នូវសមិទ្ធផលនៃសន្និសីទ​លើកដំបូង​និង​បង្កើតជា​បណ្តាញផ្លាស់ប្តូរ​និង​សន្ទនារវាង​វិជ្ជា​បុរាណ​ដែលបាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ និងការសិក្សាពីវិជ្ជា​បុរាណ​ទៅវិញទៅមករវាង​អរិយធម៌មនុស្សជាតិ។

អរិយធម៌បុរាណមានប្រាជ្ញា​និងកម្លាំង​ពិសេស ដែលផ្តល់នូវកម្លាំងចលករខាងវិញ្ញាណសម្រាប់វិបុលភាព​និងវឌ្ឍនភាពរបស់ប្រទេស​នានា​ ។ យើងគួរ​ផ្តោតសំខាន់ទៅលើការអភិវឌ្ឍដោយ​គ្រប់ជ្រុងជ្រោយរបស់ប្រជាជន ផ្តោត​លើ​វិបុលភាព​និងវឌ្ឍនភាពរបស់ប្រជាជាតិ​និងផ្តោត​លើ​ការរួមរស់​ដោយសុខដុមរមនារបស់ពិភពលោក ព្រមទាំង​ដោះស្រាយបញ្ហាប្រឈមសកល រួមគ្នាការពារសន្តិភាព​និងវិបុលភាព ក៏​ដូចជា​​និងរួមគ្នាបង្កើតអនាគតកាន់តែប្រសើរតាមរយៈ​ពុទ្ធិ​នៃ​វិជ្ជា​បុរាណ៕

វិទ្យុមិត្តភាពកម្ពុជាចិន