ជនអន្តោប្រវេសន៍ជាង ១,៣០០នាក់ បានស្លាប់នៅពេលព្យាយាមធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអេស្ប៉ាញក្នុងឆ្នាំ២០២៦ (Video inside)
10-06-2026 22:51
(ដាកា)៖ អង្គការក្រៅរដ្ឋាភិបាលមួយបានឱ្យដឹងនៅថ្ងៃពុធនេះថា ជនអន្តោប្រវេសន៍ជាង ១,៣០០នាក់ បានបាត់បង់ជីវិត នៅពេលព្យាយាមធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
របាយការណ៍ដែលចេញផ្សាយដោយអង្គការ Caminando Fronteras បានបញ្ជាក់ថា ជនអន្តោប្រវេសន៍ចំនួន ១,៣១៧នាក់ ក្នុងនោះមានស្រ្តី ១៤២នាក់ និងកុមារ ១២៩នាក់ បានស្លាប់ក្នុងអំឡុងពេលធ្វើដំណើរដ៏គ្រោះថ្នាក់កាត់តាមមហាសមុទ្រអាត្លង់ទិក និងសមុទ្រមេឌីទែរ៉ាណេខាងលិច ដោយមានទូកចំនួន ២៧គ្រឿង បានបាត់ខ្លួននៅកណ្តាលសមុទ្រជាមួយនឹងអ្នកដំណើរទាំងអស់។
របាយការណ៍នេះចេញផ្សាយស្របពេ
លដែល សម្តេចប៉ាប លីអូ (Pope Leo) គ្រោងនឹងយាងបំពេញទស្សនកិច្ចនៅប្រជុំកោះកាណារីរបស់អេស្ប៉ាញ ដែលជាតំបន់ប្រឈមនឹងកំណើនជនចំណាកស្រុកខុសច្បាប់យ៉ាងគំហុកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ ជនអន្តោប្រវេសន៍ចំនួន ៣,០៩០នាក់ បានស្លាប់ និងបាត់ខ្លួននៅក្នុងបរិបទស្រដៀងគ្នានេះ។ បច្ចុប្បន្ន ក្រៅពីការជិះទូក ជនចំណាកស្រុកមួយចំនួនក៏បានព្យាយាមហែលទឹកឆ្លងសមុទ្រចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីប្រទេសម៉ារ៉ុក ឆ្ពោះទៅកាន់ប្រទេសអេស្ប៉ាញផងដែរ៕




