សហរដ្ឋអាមេរិក ផ្តល់ជំនួយបន្ថែម ២០លានដុល្លារដល់តំបន់អាហ្វ្រិក សម្រាប់ដោះស្រាយបញ្ហាជំងឺអេបូឡា (Video inside)
11-06-2026 11:37
(អាហ្រ្វិក)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសនៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ថាជំនួយបន្ថែមចំនួន ២០លានដុល្លារនឹងត្រូវផ្តល់ទៅឱ្យតំបន់អាហ្វ្រិក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺអេបូឡា ដែលធ្វើឱ្យការជួយដោយផ្ទាល់សរុបកើនដល់ជាង ២២០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter។
ថវិកានេះនឹងយកទៅជួយដល់កិច្ចប្រឹងប្រែងត្រៀមលក្ខណៈ ក្នុងប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា រួមទាំងប្រតិបត្តិការនៃមជ្ឈមណ្ឌលសង្រ្គោះបន្ទាន់ជាតិ ក៏ដូចជាការឃ្លាំមើល ធ្វើតេស្ត ត្រួតពិនិត្យព្រំដែន និងបង្ការ និងគ្រប់គ្រងការឆ្លងមេរោគ។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងទៀតថា ថវិកានេះក៏នឹងជួយប្រទេសនានា ក្នុងចែកចាយទំនិញសំខាន់ៗ និងចាត់ចែងសម្រាប់អ្នកជំងឺអេបូឡាផងដែរ៕







