វ៉េណេស៊ុយអេឡា ចាត់ឱ្យទាហានទៅដោះស្រាយបញ្ហាជីករ៉ែមាសខុសច្បាប់ នៅតំបន់អណ្តូងរ៉ែ (Video inside)

11-06-2026 15:31

(ការ៉ាកាស)៖ អ្នកស្រុក និងសកម្មជនសិទ្ធិមនុស្ស បានឱ្យដឹងថា កងទ័ពវ៉េណេស៊ុយអេឡា ត្រូវបានដាក់ពង្រាយ និងកំណត់គោលដៅលើក្រុមខុសច្បាប់ ដែលនៅគ្រប់គ្រងតំបន់ធនធានរ៉ែមាស ខណៈដែលរដ្ឋាភិបាល កំពុងស្វែងរកការទាក់ទាញវិនិយោគបរទេស មកកាន់វិស័យរ៉ែដែលជាប់គាំងយូរមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦។

កងទ័ពត្រូវបានដាក់ពង្រាយ នៅជិតទីក្រុង Las Claritas ភាគខាងត្បូងរដ្ឋ Bolivar។ ទីក្រុងនេះ គឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃការជីកយករ៉ែមាសខុសច្បាប់ ក្នុងតំបន់អណ្តូរ៉ែ Orinoco Mining Arc មានជិតព្រំដែនជាមួយប្រទេសហ្គីយ៉ាណា និងប្រេស៉ីល។

ពលរដ្ឋ ៥នាក់បានប្រាប់ Reuters ថាពួកគេបានឮសំឡេងផ្ទុះ និងស្នូរកាំភ្លើង ដែលធ្វើឱ្យមនុស្សជាច្រើន មិនហ៊ានចេញក្រៅដងផ្លូវ និងបង្ខំឱ្យអាជីវកម្មនានាត្រូវបិទទ្វារ។ ក្រសួងទំនាក់ទំនងវ៉េណេស៊ុយអេឡា មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយរដ្ឋាភិបាលក៏មិនបានប្រកាសជាសាធារណៈ អំពីប្រតិបត្តិការនេះដែរ៕