វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទីប្រាំបើកធ្វើនៅក្រុង Chongqing

11-06-2026 17:29

(ប៉េកាំង)៖ ថ្ងៃទី១០ ខែមិថុនា វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទីប្រាំបានបើកធ្វើនៅក្រុង Chongqing ប្រទេសចិន។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។

ភ្ញៀវកិត្តិយសដែលចូលរួមវេទិកានេះបានសម្គាល់ឃើញថា ក្រោមការណែនាំនៃអនុសាសន៍ក្នុងសារលិខិតរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលអបអរសាទរ ចំពោះការបើកវេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកដំបូង វេទិកានេះបានបន្តប្រមូលផ្តុំ តម្រិះប្រាជ្ញានិងកម្លាំងនៃបណ្តាភាគីនានា បានក្លាយជាវេទិកាសំខាន់សម្រាប់ប្រព័ន្ធសារព័ត៌មាន នៃបណ្តាប្រទេសធ្វើការផ្លាស់ប្តូរគ្នា យ៉ាងស៊ីជម្រៅ និងរៀនសូត្រពីគ្នាទៅវិញទៅមក។ កម្មវិធី «បញ្ញាសិប្បនិម្មិតបូក» ដែលប្រទេសចិនកំពុងអនុវត្តនឹងផ្តល់ឱកាសថ្មី និងបង្កើតលំហថ្មីសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍរវាងចិននិងពិភពលោក។ យើងគួរពួតដៃគ្នា ផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ , ប្រមូលផ្តុំគំនិតឯកភាពអន្តរជាតិ​ ស្តីពីអភិបាលកិច្ចសកលផ្នែកបញ្ញាសិប្បនិម្មិត, អនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកលឱ្យបានស៊ីជម្រៅ, ព្រមទាំងកសាងវេទិកាផ្លាស់ប្តូរអរិយធម៌ តាមបណ្តាញអ៊ឺនធឺណិត ដើម្បីជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

វេទិកាលើកនេះ សហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងរដ្ឋបាលប្រជាជនទីក្រុង Chongqing ក្រោមប្រធានបទ «ការប្រកាន់ខ្ជាប់និងការស្តារឡើងវិញ៖ បេកសកម្មប្រព័ន្ធសារព័ត៌មានក្នុងយុគសម័យឆ្លាតវៃ»។ តំណាងប្រហែល៣០០ នាក់មកពីគ្រប់វិស័យដូចជា ក្រសួង-ស្ថាប័នរដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធ អង្គការអន្តរជាតិ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ធនាគារគំនិតចិននិងអន្តរជាតិ និងក្រុមហ៊ុនពហុជាតិជាដើមបានចូលរួមវេទិកានេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន