វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទី៥ប្រកាសពីសមិទ្ធផលសំខាន់ៗ
11-06-2026 17:58
(ប៉េកាំង)៖ ថ្ងៃទី១០ ខែមិថុនា វេទិកានវានុវត្តន៍ប្រព័ន្ធសារព័ត៌មានសកលលើកទី៥ ដែលកំពុងបើកធ្វើនៅក្រុងChongqingបានប្រកាសពីសមិទ្ធផលសំខាន់ៗជាច្រើន រួមមានគំនិតផ្តួចផ្តើមនៃវេទិកា និងព្រឹត្តិការណ៍ពាក់ព័ន្ធជាច្រើន ដូចជាប្រព័ន្ធផ្សព្វផ្សាយអូឌីយ៉ូ-វីដេអូកណ្តាល៣.០ដែលជាសមិទ្ធផលសំខាន់នៃការធ្វើឌីជីថលូបនីយកម្មនិងវៃឆ្លាត នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) និងរបាយការណ៍ចំនួន៣ស្តីពីការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ដែលចេញផ្សាយដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវរបស់ CMG ជាដើម។
លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា “បញ្ញាសិប្បនិម្មិតត្រូវតែក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិទាំងមូល”។ CMGខិតខំប្រឹងប្រែងក្នុងការប្រែក្លាយសក្តានុពលធំនៃបច្ចេកវិទ្យា ឱ្យទៅជាកម្លាំងផ្សព្វផ្សាយដែលផ្តល់ផលប្រយោជន៍ជាទូទៅ ដោយអញ្ជើញប្រព័ន្ធសារព័ត៌មានសកលចាប់ដៃជាមួយគ្នា ដើម្បីកសាងនិម្មាបនកម្មប្រព័ន្ធផ្សព្វផ្សាយបែបវៃឆ្លាតដែលបើកចំហ បរិយាប័ន្ន និងចែករំលែក ដើម្បីរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
វេទិកានេះក៏នឹងរៀបចំអនុវេទិកាចំនួន៤ ដូចជា “ចរន្តនៃភាពវៃឆ្លាតក្រោមក្រសែចក្ខុរបស់ប្រទេសសកលខាងត្បូង៖ស្តារភាពបរិយាប័ន្ន និងសច្ចយុត្តិធម៌”ជាដើម៕
វិទ្យុមិត្តភាពកម្ពុជាចិន





