គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅតំបន់កាស្មៀរប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោចណាស់ ២២នាក់ (Video inside)

11-06-2026 19:24

(មុយហ្សាហ្វារ៉ាបាដ)៖ ប្រភពសន្តិសុខបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សយ៉ាងហោចណាស់ ២២នាក់ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿងកាលពីថ្ងៃពុធ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាប៉ាគីស្ថានបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះ បានធ្លាក់ដោយសារបញ្ហាបច្ចេកទេស ដែលបណ្តាលឱ្យមនុស្សទាំងអស់នៅលើយន្តហោះបាត់បង់ជីវិត ខណៈការស៊ើបអង្កេតកំពុងបន្តដើម្បីស្វែងរកមូលហេតុពិតប្រាកដ។

គ្រោះថ្នាក់នេះកើតឡើងចំពេលដែលតំបន់កាស្មៀរកំពុងស្ថិតក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១១នាក់ស្លាប់ កាលពីថ្ងៃអាទិត្យកន្លងទៅ៕