លោក ត្រាំ ព្រមានវាយប្រហារអ៊ីរ៉ង់យ៉ាងចាស់ដៃ និងគំរាមក្តោបក្តាប់ហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងស្រុង (Video inside)
11-06-2026 20:17
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងវាយប្រហារប្រទេសអ៊ីរ៉ង់ «យ៉ាងចាស់ដៃបំផុតនៅយប់នេះ» ព្រមទាំងព្រមានថានឹងចូលគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន ក៏ដូចជាទីផ្សារថាមពលរបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «នៅក្នុងពេលដ៏ខ្លីខាងមុខនេះ យើងនឹងចូលដណ្តើមកាន់កាប់កោះ Kharg Island និងទីតាំងហេដ្ឋារចនាសម្ព័ន្ធប្រេងផ្សេងៗទៀត ដើម្បីគ្រប់គ្រងទាំងស្រុងលើទីផ្សារប្រេង និងឧស្ម័នរបស់ពួកគេ ដូចអ្វីដែលយើងបានធ្វើចំពោះប្រទេសវេណេស៊ុយអេឡាអញ្ចឹងដែរ»៕






