អាមេរិកនឹងដាក់ពង្រាយនាវាមុជទឹកមួយក្រុម ទៅកាន់ប្រទេសអូស្រ្តាលីក្នុងឆ្នាំនេះ (Video inside)
12-06-2026 14:37
(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Richard Marles នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងបញ្ជូននាវាមុជទឹកមួយក្រុម ដំណើរការដោយថាមពលនុយក្លេអ៊ែរ មកកាន់កំពង់ផែយុទ្ធសាស្រ្តរបស់កងទ័ពជើងទឹកអូស្រ្តាលី ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោមកិច្ចព្រមព្រៀង AUKUS ក្រុមនាវាមុជទឹកខាងលើ ដែលមាន៤គ្រឿង និងស្ថិតក្រោមការបញ្ជាគ្រប់គ្រងរបស់អាមេរិកផ្ទាល់ នឹងធ្វើប្រតិបត្តិការចេញពីកំពង់ផែ នៅឆ្នេរភាគខាងលិចប្រទេសអូស្រ្តាលី ក្រោមក្របខណ្ឌឆ្លាស់វេនចាប់ពីឆ្នាំ២០២៧ទៅ។ លោក Marles បាននិយាយថា បុគ្គលិកក្រុមនាវាមុជទឹកអាមេរិក Squadron 3 នឹងមើលខុសត្រូវប្រតិបត្តិការរនៃនាវាមុជទឹកទាំងនោះ ដោយធ្វើការជាមួយបុគ្គលិករបស់អូស្រ្តាលីនិងចក្រភពអង់គ្លេស។
កងកម្លាំងអាមេរិកនឹងបណ្តុះបណ្តាល ហើយកសាងមូលដ្ឋានគ្រឹះសម្រាប់ឱ្យអូស្រ្តាលី នៅពេលក្រោយធ្វើប្រតិបត្តិការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនឯងផ្ទាល់។ ក្រុមមន្រ្តីអាមេរិកធ្លាប់បាននិយាយថា មូលដ្ឋានទ័ពជើងទឹកអូស្រ្តាលីក្បែរទីក្រុង Perth ដែលជាទីក្រុមនាវាមុជទឹកខាងលើ នឹងត្រូវឈរជើង ផ្តល់ឱ្យកងទ័ពជើងទឹកអាមេរិក នូវទីតាំងយុទ្ធសាស្រ្តមួយ កៀកតំបន់សមុទ្រចិនខាងត្បូង ហើយមានសារសំខាន់ជាខ្លាំង ចំពោះមុខភាពតានតឹងរវាងទីក្រុងប៉េកាំង និងកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀង AUKUS ដែលបង្កើតឡើងតាំងពីឆ្នាំ២០២១ ទីក្រុងកង់បេរ៉ា នឹងទីញនាវាមុជទឹកប្រើរួចចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០៣២ ហើយអូស្រ្តាលី ក៏គ្រោងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ថ្នាក់ថ្មីសន្លាងតែម្តងផងដែរជាមួយអង់គ្លេស៕






