លោក ពូទីន ទទួលស្គាល់ថាការវាយប្រហាររបស់អ៊ុយក្រែន បង្កការខូចខាតដល់សេដ្ឋកិច្ច និងសង្គមរុស្ស៉ី (Video inside)

13-06-2026 13:41

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ថាការកើនឡើងនៃការវាយប្រហាររបស់អ៊ុយក្រែនថ្មីៗនេះបានបង្កការខូចខាតដល់សេដ្ឋកិច្ច និងសង្គមរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក ពូទីន ធ្វើឡើងកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្មានសប្ដាហ៍បន្ទាប់ពីអ៊ុយក្រែនបានបង្កើនការវាយប្រហារដោយប្រើដ្រូនលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងការវាយប្រហារមួយលើរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយក្នុងទីក្រុង Nizhnekamsk របស់រុស្ស៉ី។ តែទោះជាបែបនេះក្ដី លោក ពូទីន នៅតែទទូចថា ការកើនឡើងនៃការវាយប្រហាររបស់អ៊ុយក្រែននឹងមិនទទួលបានជោគជ័យក្នុងការបំបែកបំបាក់ក្នុងសង្គមរុស្ស៉ីឡើយ ហើយសេដ្ឋកិច្ចរុស្ស៉ីនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស។

តាមលោក ពូទីន ការវាយប្រហាររបស់អ៊ុយក្រែនក៏មិនអាចការប្រែការប្ដេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ក្នុងការបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែននោះដែរ។

គួរបញ្ជាក់ថា បន្ថែមពីលើការវាយប្រហាររយៈចម្ងាយឆ្ងាយលើហេដ្ឋារចនាសម្ព័ន្ធរុស្ស៉ី អ៊ុយក្រែនក៏បានកំណត់គោលដៅលើការផ្គត់ផ្គង់ទៅកាន់តំបន់គ្រីមៀផងដែរ ក្នុងនោះរួមមានទាំងការវាយប្រហារលើរថយន្ដដឹកប្រេងជាដើម៕