ធ្លាក់យន្តហោះយោធាឥណ្ឌា ផ្តាច់ជីវិតមនុស្ស ៥នាក់

13-06-2026 22:41

(ញូវដែលី)៖ យន្តហោះយោធាឥណ្ឌាមួយគ្រឿង បានធ្លាក់នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦ អំឡុងពេលហោះហើរជាប្រចាំ ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងការបង្ហោះសារលេីបណ្តាញសង្គម X កងទ័ពអាកាសឥណ្ឌា (IAF) បញ្ជាក់ថា ឧប្បត្តិហេតុដែលបានកើតឡើងនៅរដ្ឋ Assam ភាគខាងកើតប្រទេសឥណ្ឌា ពាក់ព័ន្ធយន្តហោះ An-32 ជាយន្តហោះសម្រាប់ដឹកជញ្ជូន ដំណេីរការដោយម៉ាស៉ីនភ្លោះ។

តាម IAF អ្នកស្លាប់ទាំង ៥នាក់ គឺជាបុគ្គលិករបស់កងទ័ពអាកាសឥណ្ឌាទាំងអស់ ដោយបន្ថែមថា ការស៉េីបអង្កេតបឋម និងគ្រប់គ្រងទីតាំងធ្លាក់យន្តហោះកំពុងបន្ត៕