អ៉ីរ៉ង់ ថាការចុះហត្ថលេខាលេីក្របខណ្ឌនៃកិច្ចព្រមព្រៀងជាមួយអាមេរិក នៅប៉ាគីស្ថាន នឹងមិនកេីតឡេីងនាថ្ងៃអាទិត្យនេះទេ

13-06-2026 22:52

(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baghaei បានឱ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសៅរ៍នេះ ថាពេលវេលាពិតប្រាកដនៃការចុះហត្ថលេខាលើក្របខណ្ឌនៃកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ដែលប៉ាគីស្ថានកំពុងសម្របសម្រួលនឹងមិនកេីតឡេីងទេ នាថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Baghaei និយាយថា លទ្ធភាពនៃការចុះកិច្ចព្រៀមព្រៀងនៅទីក្រុងអ៉ីស្លាម៉ាបាដ នៅប៉ុន្មានថ្ងៃខាងមុខទៀត​ មិនត្រូវបានច្រានចោលនោះទេ ប៉ុន្តែមានការប្រុងប្រយ័ត្នពាក់ព័ន្ធមតិយោបល់ណាមួយនាថ្ងៃចុះហត្ថលេខា​ ដោយសារតែភាពស្ទាក់ស្ទើររបស់ភាគីម្ខាងទៀត។

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយនៅថ្ងៃសៅរ៍នេះថា ភាគីទាំងពីរយល់ព្រមលើក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព ហើយទីក្រុងអ៉ីស្លាម៉ាបាដកំពុងរៀបចំសម្រាប់ការចុះហត្ថលេខា ដែលនឹងត្រូវបានអនុវត្តដោយការពិភាក្សាកម្រិតបច្ចេកទេសនៅសប្តាហ៍ក្រោយ៕