លោក ពូទីន ជូនពរ លោក ត្រាំ ក្នុងថ្ងៃខួបកំណេីតគម្រប់អាយុ ៨០ឆ្នាំ (Video inside)
15-06-2026 11:59
(មូស្គូ)៖ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជូនពរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមខ្លឹមសារដែលបង្ហោះលើគេហទំព័រវិមានក្រឹមឡាំងដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី លោក ពូទីន គូសបញ្ជាក់ថា «គោរពជូនលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាទីគោរព ខ្ញុំសូមកោតសរសេីរអស់ពីដួងចិត្ត ថាអ្នកជាបុគ្គលដ៏ភ្លឺស្វាង និងជាអ្នកនយោបាយដ៏ឆ្នើមម្នាក់ ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ៨០ឆ្នាំរបស់អ្នក»។
លោក ពូទីន បន្ថែមថា «ខ្ញុំប្រាកដណាស់ថា យើងអាចរួមគ្នាផ្តល់គុណភាពថ្មីដល់ទំនាក់ទំនងរុស្ស៉ីជាមួយអាមេរិក ហើយក៏អាចធ្វើអ្វីៗជាច្រើនដើម្បីធានាបាននូវសន្តិសុខ និងស្ថិរភាពនៅលើឆាកពិភពលោក»។
ការជូនពរធ្វេីឡេីងក្នុងជំនួបតាមទូរស័ព្ទក្រៅផ្លូវការរយៈពេល ៥៥នាទី រវាងលោក ត្រាំ និងលោក ពូទីន។ នេះបើតាមជំនួយការផ្នែកគោលនយោបាយបរទេសនៃវិមានក្រឹមឡាំង លោក Yuri Ushakov៕







