អូស្រ្តាលី៖ ឆ្នេរកម្សាន្តដ៏ពេញនិយមនៅទីក្រុងស៉ីដនី បានបើកឡើងវិញ បន្ទាប់ពីឧប្បត្តិហេតុត្រីឆ្លាមខាំមនុស្ស (Video inside)

15-06-2026 15:52

(ស៉ីដនី)៖ ឆ្នេរសមុទ្រដ៏ពេញនិយមរបស់អូស្ត្រាលី​ Coogee នៅទីក្រុងស៉ីដនី បានបើកឱ្យចូលកម្សាន្តឡើងវិញ នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការការពារសុវត្ថិភាពពីក្រុមល្បាតជិះស្គី បន្ទាប់ពីចុងសប្តាហ៍មុននេះមានករណីត្រីឆ្លាមខាំស្ត្រីម្នាក់បណ្តាលឱ្យរបួសធ្ងន់ និងបានជំរុញឱ្យមានការត្រួតពិនិត្យសុវត្ថិភាព។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរក្រុង Randwick បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមល្បាត Lifeguards នឹងបន្តការល្បាតដោយជិះស្គី លេីទឹកពេញមួយថ្ងៃ ហើយក្រុមផ្សេងទៀតកំពុងបង្ហោះដ្រូនមើលត្រីឆ្លាមនៅឆ្នេរ Coogee។

Coogee ជាទីនិមិត្តរូបនៃរបៀបរស់នៅតាមឆ្នេរសមុទ្ររបស់អ្នកទីក្រុងស៉ីដនី។ ឆ្នេរដែលស្ថិតនៅភាគខាងកើតនៃទីក្រុង ល្បីល្បាញដោយសារតែខ្សាច់ពណ៌មាស និងច្រាំងថ្មចោទ ហើយបានទាក់ទាញអ្នកទេសចររាប់លាននាក់មកពីជុំវិញពិភពលោកជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យសុវត្ថិភាពក្នុងការលេងកម្សាន្តក្នុងទឹកក្លាយជាអាទិភាពខ្ពស់សម្រាប់អាជ្ញាធរ៕