វេទិកាត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់លើកទី ១៨ បើកធ្វើនៅក្រុង Xiamen
15-06-2026 18:06
(ប៉េកាំង)៖ វេទិកាត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់លើកទី ១៨ បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន នាថ្ងៃទី១៣ ខែមិថុនា ក្រោមអធិបតីភាពលោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន។
លោក Wang Huning បានថ្លែងថា តំបន់ដីគោកនៃប្រទេសចិន និងតំបន់តៃវ៉ាន់ជាទឹកដីរបស់ចិន និងជាសហគមន៍ជោវាសនារួម។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ គួរតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងភាពយុត្តិធម៌នៃប្រជាជាតិ ប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពបំបែកបំបាក់របស់ពួកអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ដើម្បីការពារ កសាង និងអភិវឌ្ឍផ្ទះរួមនៃប្រជាជាតិចិន។ យើងមានឆន្ទៈចែករំលែកកាលានុវត្តភាព និងសមិទ្ធផលអភិវឌ្ឍន៍ជាមួយជនរួមជាតិតៃវ៉ាន់ និងស្វាគមន៍ជនរួមជាតិ និងសហគ្រាសតៃវ៉ាន់ឱ្យចូលរួមក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ចូលរួមក្នុងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការធ្វើទំនើបកម្មរបស់តំបន់ដីគោកនៃប្រទេសចិន។
លោក Zhang Ronggong អនុប្រធានគណបក្សកុកមិញតាំងរបស់ចិនតៃវ៉ាន់ បានថ្លែងនៅក្នុងសុន្ទរកថាថា ជនរួមជាតិ នៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ជាគ្រួសារមួយដែលមានឫសគល់ និងឈាមជ័រដូចគ្នា។ លោករំពឹងទុកពង្រឹងបន្ថែមទៀត នូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជន រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ រួមគ្នាការពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងធ្វើកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ៕
វិទ្យុមិត្តភាពកម្ពុជាចិន




