ការប្រយុទ្ធគ្នានៅលីបង់ មានសភាពធូរស្រាល ក្រោយអាមេរិក និងអ៉ីរ៉ង់ប្រកាសកិច្ចព្រមព្រៀង (Video inside)

16-06-2026 11:18

(បេរូត)៖ ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះជាមានការប្រកាសពីសំណាក់សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម ដោយមនុស្សម្នាក់បានស្លាប់ក្នុងការវាយប្រហារថ្មីរបស់អ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។

អ៉ីស្រាអែល បានវាយប្រហារក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់នៅលីបង់ បន្ទាប់ពីក្រុមនេះបើកការវាយប្រហាររវស់ខ្លួនលអ៉ីស្រាអែល ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងហេតេរ៉ង់ កាលពីថ្ងៃទី២ ខែមីនា។ ការបញ្ឈប់ការប្រយុទ្ធគ្នានៅទីនោះ គឺជាគន្លឹះនៃកិច្ចព្រមព្រៀង ដោយអ៉ីរ៉ង់ទទូចថាបទឈប់បាញ់នៅលីបង់ ត្រូវតែដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម។

ប៉ាគីស្ថាន ដែលជាអ្នកសម្រុះសម្រួលដ៏សំខាន់រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន បានប្រកាសថា ការព្រមព្រៀងគ្នាកាលពីចន្ទ អំពាវនាវឱ្យបញ្ចប់ជាបន្ទាន់នៃប្រតិបត្តិការយោធាទាំងអស់ រួមទាំងនៅលីបង់។ ការណ៏នេះបាននាំមកនូវភាពស្ងប់ស្ងាត់ ដល់ភាគខាងត្បូងលីបង់ ត្បិតថានៅមានអំពើហិង្សាខ្លះ អំឡុងពេលទាហានអ៉ីស្រាអែល បន្តឈរជើងក្នុងតំបន់ដែលពួកគេកាន់កាប់លើទឹកដីលីបង់៕