ប្រធានាធិបតីបេឡារុស ថារុស្ស៉ី និងអ៊ុយក្រែនត្រូវសម្របសម្រួលគ្នា ដើម្បីបញ្ចប់សង្រ្គាម

16-06-2026 14:54

(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលគេស្គាល់ថាមានទំនាក់ទំនងជាតិស្និទ្ធ ជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងក្នុងបទសម្ភាសមួយ ចេញផ្សាយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ថារុស្ស៉ី និងអ៊ុយក្រែនត្រូវសម្រុះសម្រួលគ្នា ដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយអស់ជាង ៤ឆ្នាំមកហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦។

លោក Lukashenko ប្រាប់សារព័ត៌មាន Belta របស់បេឡារុស យ៉ាងដូច្នេះថា «យើង​ត្រូវ​ប្រើ​ជំហាន​ណា​មួយ​ ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ តាម​រយៈ​ការ​សម្រុះ​សម្រួល។ បើពួកគេ (រុស្ស៉ីនិងអ៊ុយក្រែន) គិតដល់ទឹកចិត្តអ្នកប្រយុទ្ធ និងអ្នកគាំទ្ររបស់ពួកគេ មានន័យថា ការសម្របសម្រួលអាចធ្វើទៅបាន»។ លោកបន្ថែមថា រុស្ស៉ីកំពុងជួបប្រទះនឹងភាពខ្វះខាតកម្លាំងទាហាន ហើយប្រហែលជាអ៊ុយក្រែនក៏ដូច្នោះដែរ។ បញ្ហាចម្បងសង្រ្គាមឥឡូវនេះ គឺពួកគេកំពុងខ្វះមនុស្ស»។

គួរបញ្ជាក់ថា បេឡារុស បានអនុញ្ញាតឱ្យរុស្ស៉ីប្រើប្រាស់ទឹកដី សម្រាប់ការចូលឈ្លានពានអ៊ុយក្រែន នាឆ្នាំ២០២២ ជាមួយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាត់ទិកនៅលើទឹកដីរបស់ខ្លួន៕