លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន

16-06-2026 17:39

(ប៉េកាំង)៖ អត្តសញ្ញាណចម្បងរបស់លោក Xi Jinping គឺសមាជិកបក្សកុម្មុយនីស្ត ហើយ​ភារកិច្ច​ចម្បង​របស់​លោកគឺ​ធ្វើការ​សម្រាប់បក្ស។ ខែមករា ឆ្នាំ១៩៧៤ លោក Xi Jinping បាន​ចូលរួម​ជាមួយបក្សកុម្មុយនីស្តចិននៅ ភូមិ Liangjiahe ខេត្ត Shaanxi ។ លោក Xi Jinping ​បាន​កើត​និង​ធំធាត់​នៅ​ក្នុង​គ្រួសារ​បដិវត្តន៍ដែល​បានទទួលឥទ្ធិពលយ៉ាងខ្លាំង ពីប្រពៃណីបដិវត្តន៍របស់គ្រួសារតាំងពីក្មេងមក លោក រស់នៅ បរិភោគ និងធ្វើការជាមួយប្រជាជននៅភូមិ Liangjiahe ។ ឆ្លងកាត់​ការ​សាកល្បង​ដ៏​លំបាកនៃខ្ពង់រាបឡូអេស ជំនឿរបស់លោក Xi Jinping លើ​លទ្ធិកុម្មុយនិស្ត​កាន់​តែរឹងមាំឡើងៗ។

ចាប់ពីលេខាធិការសាខាបក្សនៃកងពលផលិតកម្ម ដល់មេដឹកនាំកំពូលនៃបក្ស និង​ប្រទេស​ជាតិ​ លោក Xi Jinping បាន​រក្សាពាក្យ​សច្ចា​ប្រណិធាន​របស់​លោក​ក្នុង​ការចូលរួម​ជា​មួយបក្សយ៉ាងរឹងមាំ ហើយបាន​រក្សា​ចរិត​នយោបាយ​របស់​កុម្មុយនិស្ត​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍មកហើយ ។

បក្សកុម្មុយនីស្តចិន តែងតែតំណាងឱ្យផលប្រយោជន៍ជាមូលដ្ឋានរបស់មហាជនទូទៅ ហើយចែករំលែកទ្រព្យសម្បត្តិ និងទុក្ខលំបាកជាមួយពួកគេ។ អស់រយៈពេល ៥២ ឆ្នាំ តាំងពីចូលរួមជាមួយបក្សកុម្មុយនិស្តមក លោក Xi Jinping ​តែង​តែ​អនុវត្តនូវសេចក្តីប្រាថ្នានិងការប្តេជ្ញាចិត្តដើមរបស់លោកក្នុងការ «ជួយ​ឲ្យ​ប្រជាជន​រស់នៅ​បាន​ល្អ»​ ដោយស្មោះស្ម័គ្រដូចសមាជិកបក្សកុម្មុយនិស្ត៕

វិទ្យុមិត្តភាពកម្ពុជាចិន