យោធាអាមេរិកសម្លាប់មនុស្សម្នាក់ ២នាក់នៅរស់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន (Video inside)
17-06-2026 09:19
(វ៉ាស៊ីនតោន)៖ យោធាអាមេរិក នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានដឹកនាំការវាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នេះជាការវាយប្រហារលើកចុងក្រោយបំផុតរបស់យោធាអាមេរិកដែលក្រុមអង្គការសិទ្ធិមនុស្សចាត់ទុកថាជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ តែទីក្រុងវ៉ាស៊ីនតោនអះអាងថាខ្លួន កំណត់គោលដៅលើពួកភេវករគ្រឿងញៀន។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ទីបញ្ជាការភូមិភាគខាងត្បូងរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថាមនុស្សប្រុសម្នាក់ ត្រូវបានសម្លាប់ និងមនុស្សប្រុស២នាក់ទៀតនៅមានជីវិត។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថាការវាយប្រហាររបស់យោធាអាមេរិកគឺមានគោលដៅលើក្រុមភេរវកររត់ពន្ធគ្រឿងញៀន ហើយការវាយប្រហាររបស់យោធាអាមេរិកកម្រនឹងមានអ្នករស់រានមានជីវិតណាស់។ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥មក មានមនុស្សជាង ២០០នាក់ហើយត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់យោធាអាមេរិក៕





